ឆុំ វត្តី ពពោះកូនដំបូងជាកម្លាំងថាមពលនៃជីវិត

0

មកទល់ពេលនេះ ក្តីរំពឹងក្លាយជាមាតាបិតាគេឃើញថា ឆុំ វត្តី និង គូស្នេហ៍បានចូលដល់សុខសុភមង្គលទ្វេឡើងទៀតហើយបន្ទាប់ពីរកបានតំណក់ឈាម។ ក្រោយដឹងថា ខ្លួនកំពុងតែមានពោះពុង វត្តី បានព្យាយាមថែរក្សាបុត្រស្ងួនអោយល្អ។រីឯស្វាមីនិងសាច់ញាតិរិតតែសប្បាយចិត្ត និងផ្តល់ដំបូន្មានអោយ វត្តី ខិតខំថែរក្សាសុខភាពមើលថែខ្លួនឯងអោយល្អនិងកូនក្នុងផ្ទៃ។

បន្ទាប់ពី ឆុំ វត្តី បានចូលរោងការរួចមកអ្នកគាំទ្រក៏ដូចជាទស្សនិកជនទូទៅកត់សម្គាល់ ឃើញ ថានាងមិនទាន់បានវិលមករក ការងារសម្តែងជាថ្មីឡើងវិញឡើយ ។ គេដឹងថានាងត្រូវចំណាយពេលច្រើន ជាមួយនឹងគ្រួសារស្របពេលដែលនាងក៏ ទទួលបានការងារថ្មីពីគ្រួសារខាងស្វាមី ក្នុង ការមើលការងារខុសត្រូវ ក្នុងផលិតកម្មនិងការងារក្រុមហ៊ុនសេវាដឹកជញ្ជូន ។ ទោះជាយ៉ាងណាក្ដីក្នុងនាមជាតារាសម្ដែងម្នាក់ ទោះជាមានការងារផ្សេង បែបណានាង គួរតែឆ្លៀតចូលរួមសម្ដែង។

តាមរយៈរូបថតដែល ឆុំ វត្តី បង្ហោះតាម ហ្វេស ប៊ុកថ្មីៗ នេះបញ្ជាក់ថារូបនាង ចាប់ផ្តើមពពោះជាលើដំបូង ។ ជាមួយរូបថត ពិនិត្យមើលផ្ទៃពោះនោះ ឆុំ វត្តីក៏បានភ្ជាប់ ជាមួយនឹងសារថា« ថាមពលជីវិត » ដែល នោះបញ្ជាក់ថាតំណក់ឈាមលើកដំបូង រវាងនាងនិងស្វាមីនាពេល នេះគឺជាចំណងដៃដ៏ ពិសេសបំផុតមួយសម្រាប់ជីវិតជាប្តីប្រពន្ធរបស់ពួកនាង ។ អ្នកគាំទ្ររបស់ នាងនៅតែរង់ចាំតាមដានមើលថាក្រោយពេល សម្រាលកូនរួចរាល់នាង និងវិលមករកតួនាទីជាតារាសម្តែងឡើងវិញ។បើទោះវាសនានៃជីវិត ស្នេហាជោគជ័យ ក៏គេនៅតែជឿថា វត្តី និងមិនបោះបង់ការសម្តែងដែលតស៊ូរហូតល្បីឈ្មោះ។