ស្អាតទាំងម្ដាយ និង កូន សឿន ផានផាភួង និង ឈូឈូ ថ្ងៃខួបកំណើត

0

ស្ទើតែដូចបងប្អូន និងស្រស់ស្អាតយ៉ាងខ្លាំងក្នុងថ្ងៃខួបកំណើត ជាមួយនឹងឈុតពណ៍មាសបែបបវរកញ្ញា។ តារាសម្ដែងវ័យក្មេងកញ្ញា ឈូឈូ ដែលមានឈ្មោះកំណើតថា អាង សុជាតា និងម្ដាយគឺអ្នកស្រី សឿន ផានផាភួង ទទួលការសរសើរពីសម្រស់ព្រមៗគ្នា កាលពីថ្ងៃទី 14 វិច្ឆិកា ឆ្នាំ 2020 មុននេះនេះ នៅក្នងពិធីខួបធំលើកទី2 របស់តារាទាំង2ដួង។

មេម៉ាយសាច់សរខ្ចីអ្នកនាង សឿន ផានផាភួង ដែលលេងខ្លួនមិនចាញ់ក្រមុំនៅក្នុងថ្ងៃខួបបានលើកឡើងថា ការពិតអ្នកនាងត្រូវលុបចោលពិធីខួបដែលគ្រោងធ្វើនេះ តាមបម្រាមរបស់ក្រសួងសុខាភិបាលទៅហើយ តែមកពីអ្វីៗត្រូវរៀបចំរួចជាស្រេច បូករួមទាំងការកក់ហាង និងជួលផ្សេងៗផង ទើបអ្នកនាងត្រូវតែធ្វើជាសាធារណៈ។ យ៉ាងណាក៏ដោយអ្នកនាងថាភ្ញៀវដែលបានចូលរួមមានការកាត់បន្ថយដោយការចូលរួមក៏មានការបង្ការដើម្បីទប់ស្កាត់វីរុសកូវីដ នៅក្នុងពិធីផងដែរ។ អ្នកនាងថាការជួបជុំនេះដើម្បីឱ្យកូនស្រីសប្បាយចិត្តស្របពេលដែលអ្នកនាងក៏មិនដែលមានពិធីធំដុំក្នុងមួយឆ្នាំៗនោះផង។

ដោយឡែកកូនស្រីរបស់អ្នកនាងគឺកញ្ញា ឈូឈូ បានលើកឡើងថា កញ្ញាសប្បាយចិត្តយ៉ាងខ្លាំងបន្ទាប់ពីឃើញពិធីរបស់ខ្លួនមានភ្ញៀវកិត្តិយសចូលរួមច្រើនកុះករ បើទោះជាមានបញ្ហាកូវីដ។ នៅក្នុងពិធីខួបកំណើតនេះនាងក៏មានបំណងប្រថ្នាសុំឱ្យការងារសិល្បៈ របស់នាងកាន់តែរីកចម្រើន ហើយកញ្ញាក៏រំពឹងថាក្រោយកូវីដស្ងប់ស្ងាត់ទីផ្សារសិល្បៈរបស់ខ្លួននិងម្ដាយកាន់តែមានសន្ទុះខ្លាំងផងដែរ។

នៅក្នុងពិធីនោះក៏មានសិល្បករសិល្បការិនីជាច្រើនបានចូលរួមក្នុងនោះមាន អ្នកនាង ឈួន សុវណ្ណឆៃ, អ្នកនាង លី ម៉ារីណា, អ្នកស្រី មុំ ម្ចាស់ហាង NT Salon, លោក ញ៉ែម សុគន្ធ, កញ្ញា នី មុន្នីនាថ, តារាកំប្លែងអ្នកស្រី ឆយ អ្នកស្រី ប៉េង ប៉ោង, ផលិតករលោក ហ្វៃ សំអាង លោក កៅ សីហា និងតារាម៉ូដែល តារាសម្ដែងប្រុសស្រីល្បីៗជាច្រើនរូបទៀតចូលរួមបង្ករបរិយាកាសឱ្យកាន់តែអឹកធឹកទ្វេរដងថែមទៀត។ ក្រៅពីមានភ្ញៀវកិត្តិយសចូលរួមរហូតគ្មានកន្លែងអង្គុយអ្នកនាង ផាន ផាភួង និង កូនស្រីក៏បានថ្លែងអំណរគុណដោយក្ដីរំភើបរហូតស្រក់ទឹកភ្នែកបន្ទាប់ពីភ្ញៀវកិត្តិយសជាច្រើនបានចូលរួមលើសពីការរំពឹងទុក។



LEAVE A REPLY

Please enter your comment!
Please enter your name here