មិនមែនជាទូតសុឆន្ទៈ តែ ឆឹម សក្កដា ក្លាយជាតួអង្គសំខាន់ ក្នុងMOU មួយ

0

គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ ដែល តារាចម្រៀង និងជាតារាសម្ដែងលោក ឆឹម សក្កដា ត្រូវបានហាងពេជ្រ CT Dimond ប្រកាសជាតំណាងធំប្រចាំហាងពេជ្រ ដើម្បីឲ្យចុះ អនុស្សរនៈយោគយល់គ្នាជាមួយឃ្លាំងលក់រថយន្តមួយកន្លែងយីហោរ រាជ សុជាតិ និង ភាលាង ទិញលក់រថថយន្តគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវសឡា លេខ371 សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២០ ដើម្បីបង្កើតនូវលក្ខខ័ណ្ឌរួមគ្នាមួយជម្រុញអាជីវកម្មទាំងពីរនូវអំឡុងចុងឆ្នាំនេះ។ នេះជាតួនាទីថ្មីមួយរបស់លោក បន្ទាប់ពីលោកទើបតែធ្វើជាទូតសុឆន្ទៈ អោយផលិតផលគ្រឿងសម្អាងមួយ។

លោក ឆឹម សក្កដា អ្នកគ្រប់គ្រងទូទៅហាងពេជ្រ CT Dimond និងជាតំណាងហាងពេជ្រមួយនេះបានលើកឡើងថា ដើម្បីជម្រុញផ្នែកលក់ដែលលោកគ្រប់គ្រងនិងជម្រុញផ្នែកលក់របស់រថយន្តនៅក្នុងឃ្លាំងលក់រថយន្តជាដៃគូរ ទើបជាហេតុធ្វើឲ្យមានកិច្ចព្រមព្រៀងនេះឡើង ដោយមានន័យថាអ្នកទិញរថយន្តគ្រប់ម៉ូដគ្រប់សេរីពីយាន្តដ្ឋាន ភាលាង & រាជ សុជាតិ នឹងទទួលបានចិញ្ចៀនពេជ្រមួយវង់ដោយមិនតម្លើងតម្លៃរថយន្ត។ ហើយសម្រាប់នាក់ជាវគ្រឿងពេជ្រនៅក្នុងហាង CT Dimond ក៏ទទួលបានការបញ្ចុះតម្លៃលើរថយន្តពីក្នុងឃ្លាំងនេះដូចគ្នា។ លោកថាកិច្ចព្រមព្រៀងនេះនឹងជម្រុញឲ្យភាគីទាំង2ទទួលបានអត្ថប្រយោជន៍ជារួម ហើយការងារទាំងមូល គឺលោកត្រូវផលិតជាវីដេអូស្ពត និងបង្ហោះចែកចាយក្នុងនាមជាតំណាងជាច្រើនទៀតបន្ទាប់ពី MOU នេះ។

លោក ស្រស់ ឬទ្ធី នាយកគ្រប់គ្រងផ្នែកលក់ប្រចាំឃ្លាំងលក់រថយន្ត រាជ សុជាតិ និង ភាលាង បានចាត់ទុកថានេះគឺជាកិច្ចសហការណ៍ដែលនឹងជម្រុញឲ្យទីផ្សារលក់រថយន្តនៅក្នុងឃ្លាំងរបស់លោក មានកំណើនកាន់តែលឿនស្របពេលដែល M0U នេះនឹងធ្វើរួមគ្នាដោយមិនកំណត់រយៈពេល ពោលគឺអាចនឹងច្រើនឆ្នាំជាមួយគ្នា។ ការផ្ដល់ជូននូវកាដូពេជ្រនេះ គឺមិនតម្លើងតម្លៃលើរថយន្តនោះទេដោយលោកអះអាងថាគឺជាគោលការណ៍ផ្ដល់ពេជ្រជូនបន្ថែមពីលើ ហើយអ្នកដែលទទួលបានកាដូរនេះគឺរាប់ទាំងអ្នកទិញផ្ដាច់និងបង់រំលោះ សុទ្ធតែទទួលបានដូចៗគ្នា។ លោកថានេះជាគោលការណ៍លើកទឹកចិត្តដើម្បីឲ្យភាគីទាំង2កាន់តែមានទីផ្សារឈានឡើង ដោយមិនមែនជាការរួមគ្នាលក់បូកតម្លៃដែលធ្វើឲ្យអតិថិជនចំណាយកាន់តែច្រើននោះឡើយ

8

LEAVE A REPLY

Please enter your comment!
Please enter your name here