ភ្ញាក់ផ្អើល ពេល ឡេង ណាវ៉ាត់ត្រា ​បង្ហើបកាដូធំៗទាំង៥ ក្រោយកាដូ Rolls-Royce ឲ្យភរិយា

0

គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ នៅពេលដែល លោក ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលត្រូវគេស្គាល់ថា ជាម្ចាស់ផលិតកម្ម Galaxy និង ជាតារាចម្រៀងផង ​ទិញ​រថយន្ត​ទំនើប​ម៉ាក​Rolls-Royce តម្លៃសែនដុល្លារ ជូនដល់ភរិយា បន្ទាប់ពីភរិយារបស់លោក សម្រាលបានកូនប្រុសម្នាក់ជាកាដូ។ អ្វីដែលគេកាន់តែភ្ញាក់ផ្អើលទៅទៀត គឺលោកបានបង្ហើបថា រថយន្តតម្លៃកប់ពពកនេះ មិនមែនជាកាដូធំទី១នោះទេ ដោយមុនទិញកាដូនេះជូនភរិយា លោកធ្លាប់ទិញកាដូធំៗឲ្យ៤លើករួចមកហើយ។

លោក ឡេង ណាវ៉ាត្រា និយាយថា កា​ដូ​កន្លងមក ដែលលោកធ្លាប់កាដូជូនភរិយារួមមាន រថយន្ត​ឡិចស៊ី​៥៧០ ​ចំនួន២ គ្រឿង រថយន្តឡង់​គ្រីស័រស៑េរីទំនើប១​គ្រឿង និង រថយន្ត​​ម៉ាក់​ផច​ស្ព័រ​គ្រឿងផងដែរ ក្រៅពីរថយន្តចុងក្រោយ ដែលលោកទើបតែធ្វើឲ្យភ្ញាក់ផ្អើលដល់មហាជន។

ជាមួយនឹងការការរៀបរាប់អោយដឹងពីកាដូធំៗទាំង៥នេះ បានធ្វើឲ្យម្នាក់ៗកោតសរសើរពីសំណាងរបស់ភរិយាលោកយ៉ាងខ្លាំង ដែលមានស្វាមីវ័យក្មេង ឆ្លាត ពូកែមុខជំនួញ ហើយថែមទាំងជាស្វាមីល្អ មិនមានរឿងអាស្រូវស្រីញី ក្រោយពេលល្បីឈ្មោះទៀត។ ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ​បាន​អះអាងថា លោករៀប​ការ​ជា​មួយ​ភរិយា​ជិត៤ឆ្នាំ​មកហើយ​ដោយទទួល​បាន​កូន​២នាក់ ក្នុង​នោះ​កូន​ច្បង​គឺ​ជា​កូន​ស្រី​វ័យ​ជាង​២ឆ្នាំ និងកូនទី២គឺជាប្រុស ដែលទើបតែសម្រាលមើលឃើញពន្លឺថ្ងៃមុននេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here