កន្លងមក ព្រំ រដ្ឋា តែងតែមិនចង់អោយគេឯងដឹងឭឡើយជុំ វិញជីវិតស្នេហាដោយសារគិតថានោះជាជីវិតឯកជន។ ប៉ុន្តែពេលវេលាបានកែប្រែចិត្ត ព្រោះបុរសម្នាក់ដែលមានចិត្តស្មោះធ្វើអោយ តារាមុខស្រទន់រូបនេះ ហ៊ានបង្ហាញជាសាធារណៈអោយគេបានដឹងនៅលើ បណ្តាញសង្គមជាមួយពាក្យពេជ្រផ្អែមល្ហែមខ្លះៗ។
បរាជ័យស្នេហាទី១ បានធ្វើអោយ ព្រំ រដ្ឋា តារាមកពីខត្តតាកែវ មានការបាក់ស្បាតច្រើនឆ្នាំនៅពេលអ្នកនាងសម្រេចចិត្តលែងលះហើយហោះពីអាមេរិកមកនៅក្នុងប្រទេសវិញ។ អ្នកនាងមិនដែលហ៊ានឆ្លើយប៉ុន្មាននោះទេនៅពេលដែល អ្នកសារព័ត៌មានសួរនាំ ឡើងវិញរឿងបេះដូង។គេដឹងយូរហើយថា ព្រំ រដ្ឋា បានបង្កាត់ភ្លើងស្នេហ៍ជាមួយ បុរសជនជាតិហ្វីលីពីន មានវ័យស្របាលៗគ្នា។ បុរសនោះក៏មានជំនាញក្នុងការថតរូប និងតិចនិចនៃការផលិតភាពយន្ត។លើសពីនោះក៏ជាអ្នកមើលការខុសត្រូវលើការងារ ព្រំ រដ្ឋា ទាក់ទិននិងការផលិតខ្សែភាពយន្តដែលអ្នកនាងហក់មកធ្វើជាថៅកែកុន។
តាមរយៈរូបថត បង្ហោះកាលពីពេលកន្លងមកទើបគេឯងក៏ដូចជាអ្នកគាំទ្រមានការភ្លឺភ្នែកដែលធាតុពិត និងបច្ចុប្បន្ននេះ ព្រំ រដ្ឋា មានគូគាប់ហើយថែមទាំងលេចឭថា មានកូនប្រុសម្នាក់ទៀតខណៈគ្រួសារមុនមានកូនស្រី។យើងរំពឹងថា ព្រំ រដ្ឋា និងបង្ហាញចម្លើយការពិត ស្រាយចម្ងល់នេះអោយអស់មន្ទិលសង្ស័យ ជូនអ្នកគាំទ្រតាំងពីនៅជាតារាសម្តែង រហូតជោគជ័យលើផ្នែកផលិតភាពយន្តប្រចាំផលិតកម្មផ្ទាល់ខ្លួន។