បាត់មុខពីសិល្បៈ តែ VJ រតនា កាន់តែលូយឆាយ

0

សម្ងំធ្វើជាអ្នកជំនួញពុះដីឡូតិ៍លក់ ឯភរិយាគឺជាម្ចាស់ផលិតផលអនឡាញជោគជ័យ គេចាប់អារម្មណ៍ថា អតីតពិធីករល្បីឈ្មោះ លោក វីជេ រតនា កាន់តែលូយឆាយ និង ហ៊ឹកហ៊ាក់ ដោយកាលពីថ្ងៃទី 8 ខែវិច្ឆិកា ឆ្នាំ 2020 មុននេះ លោក បានធ្វើពិធីឡើងវីឡានៅបុរីវិមានភ្នំពេញតម្លៃច្រើនសែនដុល្លារ ផ្គួបជាមួយពិធីបង្កក់កូនទី3យ៉ាងអធឹកអធម។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺទោះជានៅក្នុងថ្ងៃនោះតារាចម្រៀង សួស វីហ្សា បានរៀបចំពិធីធំដុំដូចគ្នាក្ដី ក៏ពិធីរបស់លោកនៅតែមានភ្ញៀវចូលរួមអ៊ូរអរ ដោយពិធីគ្រោងធ្វើតែ 10តុ ប៉ុន្តែមានអ្នកចូលរួមរហូតដល់ 16 តុ។

លោកក៏បានអះអាងថាពិធីនោះលោកអញ្ជើញអ្នកសិល្បៈតិចនាក់ប៉ុណ្ណោះ ទើបនៅក្នុងពិធីរបស់លោកគេឃើញមានតែវត្តមានសិល្បករប៉ុន្មានដួងដែលជិតស្និទប៉ុណ្ណោះដូចជា តារាចម្រៀងលោក អាន គុណកូឡា ពិធីករលោក អេនប៊ី, តារាចម្រៀងលោន នេនទុំ , តារាសម្ដែងកញ្ញា ទឹម រដ្ឋា និងប្អូនស្រី ទឹម វត្តី, ពិធីករលោក សាយ រតនៈ, តារាសម្ដែងកញ្ញា ពេជ្រ អាវីស្សា និងតារាប្រុសស្រីមួយចំនួនទៀត។

លោក VJ រតនា បានបន្តទៀតថា ហេតុផលដែលលោកបង្កក់កូនទី3 នេះធំដុំជាងមុន គឺដោយសារតែលោកធ្វើផ្គួបគ្នាជាមួយនឹងពិធីឡើងវីឡាថ្មីរបស់លោកផងដែរ។ ហើយបើកុំតែក្នុងថ្ងៃ 9 វិច្ឆិការនោះមានកម្មវិធីអ្នកសិល្បៈច្រើនជាន់គ្នា ហើយក៏មានការភ័យបារម្ភពីជម្ងឺរកូវីដ ប្រហែលជាលោកនិងភរិយារៀបចំកម្មវិធីធំដុំជាងនេះទៀត។


LEAVE A REPLY

Please enter your comment!
Please enter your name here