ពាក្យមួយឃ្លា ដេនី ក្វាន់ អ្នកមានស្វាមីសំបូរទ្រព្យ សុំខ្មាស់

0

បើទោះមិនទាន់បានចូលរោងការ ប៉ុន្តែគេកត់សម្គាល់ថាតារាសម្ដែង កញ្ញា ដេនី ក្វាន់ កាន់តែបើកចំហរស្នេហាជាមួយជាមួយអ្នកដឹកនាំផលិតស្ពត លោក ចាន់ មករា ខ្លាំងឡើង ដោយនាងបានទាំងប្រកាសថាបានរួមរស់ជាមួយលោកក្នុងនាមជាស្វាមីមិនទាន់សំពះផ្ទឹម និងធ្លាប់ធ្វើអោយគេភ្ញាក់ផ្អើលជុំវិញដំណឹងថាមានផ្ទៃពោះនោះផង។ អ្វីដែលគេកាន់តែសរសើរនាងទៀតនោះ គឺនាងបានបង្ហោះសំណេរមួយល្បះ ដែលបង្ហាញពីជំហររឹងមាំចំពោះស្នេហាយ៉ាងខ្លាំង ដែលធ្វើធ្វើអោយនារីៗដែលមានគូស្នេហ៍ជាបុរសអ្នកសំបូរទ្រព្យមួយចំនួន ដែលមិនអាចមានឱកាសបង្ហាញមុខគូស្នេហ៍អោយបានពេញមុខ សុំខ្មាស់។

កញ្ញា បានបង្ហោះនៅលើហ្វេសប៊ុកថា«ខ្ញុំដឹងនៅពេលដែលនិយាយពាក្យថា «សំណាង» មនុស្សយ៉ាងច្រើនប្រាកដជាសំដៅលើ«ចំនួនលុយ» ជាក់ជាមិនខាន គឺថាមានលុយច្រើនប៉ុណ្ណា សំណាងក៏ច្រើនប៉ុណ្ណឹងដែរ! មនុស្សស្រីដែលមានប្តីអ្នកមាន មានលុយចាយពេញៗដៃ មានរបស់ប្រើប្រាស់ល្អៗ មានអ្នកបំរើជំនួសដៃជើង មនុស្សស្រីនោះប្រាកដណាស់គេហៅថា «មនុស្សស្រីមានសំណាង» ប៉ុន្តែសម្រាប់ខ្ញុំគឺអត់ទេ ខ្ញុំមានប្តីដែលមិនមានលុយច្រើនទេ ក្នុងនាមជាមនុស្សក្នុងគ្រួសារតែមួយ ខ្ញុំនឹងគាត់ជួយគ្នាក្នុងការរកលុយ$ ខ្ញុំមិនដែលមានរបស់ Brand Brand ប្រើទេ ប៉ុន្តែខ្ញុំមានសេចក្តីសុខនឹងជីវិតរបស់ខ្ញុំ ជាមួយនឹងការបានរួមរស់ជាគូរជាមួយបុរស ដែលតែងតែយកចិត្តទុកដាក់និងខ្ញុំ មិនថាខ្ញុំនៅទីណា កន្លែងណា គាត់តែងខលសួរខ្ញុំថា «អូនញាំបាយនៅ? កុំភ្លេចញាំបាយផងប្រយ័ត្នឈឺ» ពាក្យសាមញ្ញប៉ុន្មានម៉ាត់នេះ វាគឺជាវិតាមីនរបស់ខ្ញុំ ទោះនៅកន្លែងដែលត្រជាក់ក៏មិនរងារ ព្រោះតែភាពកក់ក្តៅដែលមាននៅក្នុងចិត្តអារម្មណ៏ដែលមានមនុស្សទុកយើងសំខាន់គឺពិតជាមានក្តីសុខខ្លាំងណាស់❤️ »។ ជាមួយនឹងការបង្ហោះរបស់នាង បានធ្វើអោយនាងក្លាយខ្លួនជានារី ដែលត្រូវគេសរសើរថាមិនស្រើបស្រាលនឹងមាសប្រាក់លុកកាក់ ដែលរមែងបោះនុយដោយបុរសសំបូរទ្រព្យ ព្រោះសម្អាងថានាងគឺជាស្រីស្អាត និងមានកេរ្តិ៍ឈ្មោះក្នុងសិល្បៈ។ ផ្ទុយទៅវិញ នាងបែរជាយកសម្រស់ដ៏ស្រស់ផូរផង់របស់នាង មកតស៊ូជាមួយស្នេហាដោយមិនខ្វល់ថាត្រូវប្រឹងរកលុយលំបាកប៉ុណ្ណា និងមិនខ្វល់ថានាងជានារីមានរូបសម្បត្តិប៉ុណ្ណឹង ទោះជាគ្មានរបស់ប្រេនៗប្រើឡូយឆាយក៏មិនអី។ យ៉ាងណាមិញ គូស្នេហ៍របស់នាងក្រៅពីការងារសិល្បៈ ក៏ជាអ្នកលក់រថយន្តធំមួយដោយមិនមែនជាជនសាមញ្ញនោះដែរ ដោយគ្រាន់តែដេនី ក្វាន់ ត្រូវគេសម្គាល់ថាមិនដេកដួលអោយស្វាមីចិញ្ចឹមតែម្ខាងប៉ុណ្ណោះ។ នាងកំពុងជាប់ឈ្មោះ ជាស្រីស្អាត ឆ្លាត ហើយពូកែរកលុយ គួរអោយសរសើរ ដែលជាទីប៉ងប្រាថ្នារបស់បុរសភាគច្រើន។

LEAVE A REPLY

Please enter your comment!
Please enter your name here