ដ្បិតតែប្រលងធ្លាក់ការប្រកួតលំដាប់ថ្នាក់អន្តរជាតិ តែ ហួន សំអុល កំពុងខ្ទរខ្ទារនឹងទឹកដមសំលេង

0

តារាចម្រៀងមនោសញ្ចេតនា សម្លេងខ្ពស់កប់ពពក ដែលត្រូវបានគេស្គាល់ថាជាអតីតបេក្ខជនប្រឡងចម្រៀងក្នុងកម្មវិធី The Melody និង កម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី2 លោក ហួន សំអុល កាន់តែទទួលបានការចាប់អារម្មណ៍ដោយសារតែលោកមានទឹកដមសំលេង ស្រដៀង ព្រាប សុវត្ថិ រហូតអ្នកគាំទ្រដាក់រហ័សនាអោយថា ព្រាប សុវត្ថិ ទី២។ បទថ្មីរបស់លោក កាន់តែទាក់ទាញការចាប់អារម្មណ៍ទ្វេរដង។

ម្ចាស់បទ “ស្ទឹងហាវ ហៅអូនលែងលឺ” រូបនេះ កំពុងផលិតបទចម្រៀង Original ជាច្រើនបទ នៅក្នុងផលិតកម្ម TK Entertainment ដែលជាផលិតកម្មចម្រុះដោយបទពិរោះៗ និងកំពុងចាក់ចោតអារម្មណ៍ គ្រប់រសជាតិ។ បទល្បីរបស់លោករួមមាន បទដែលមាន”ស្វាយអន្ទរអន្ទងដួងចិត្ត” “ឱរ៉ាល់ចាំស្រី”, “បងដូចចោរអូនដូចប៉ូលីស”, និងមានបទជាច្រើនទៀត។ ថ្មីៗនេះលោកបានបញ្ចេញបទចម្រៀង cover មួយបទមានចំណងជើងថា “ទឹកសមុទ្រ” ដែលបង្កប់ដោយមនោសញ្ចេតនាចាក់ដោតដល់ក្រអៅបេះដូង។

គួរបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្ននេះ តារាចម្រៀង សំលេងខ្លាំងដូចរាជសី លោក ហួន សំអុល កំពុងត្រៀមបញ្ចេញបទចម្រៀងជាច្រើនបទទៀតដើម្បីមកអង្រួនអាម្មណ៍ទស្សនិកជនក្នុងពេលឆាប់ៗនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here