គាំទ្រទេ បើតារាហ្វេសប៊ុក ផាកប៊ូមខ្មែរ ចេញបទចម្រៀងផ្ទាល់ខ្លួន និង សម្ដែងក្នុងរឿងខ្លី

0

នៅក្នុងពេលនេះ តារាហ្វេសប៊ុក ដែលមានមុខមាត់ស្រដៀងនឹង អតីតតារាចម្រៀងក្រុម 2NE1 គឺកញ្ញា ផាកប៊ូម រហូតត្រូវបានគេអោយរហស្សនាមថា ផាកប៊ូមខ្មែរនោះ គឺលោកស្រី រៃ សុភា ម្ចាស់ហាង Sophea Skin Care បានបង្ហើបហើយថា លោកស្រីនឹងត្រៀមបញ្ចេញបទចម្រៀងផ្ទាល់ខ្លួនមួយ ដោយក្រៅពីច្រៀង និង សម្ដែងខ្លួនឯង លោកស្រីក៏នឹងត្រៀមថតរឿងខ្លីមួយ ដើម្បីបង្ហាញសមត្ថភាពនៅក្នុងវិស័យសិល្បៈផងដែរ។ ការប្រកាសនេះ ធ្វើអោយអ្នកគាំទ្រលោកស្រីតាមរយៈ Tik Tok និង ហ្វេសប៊ុកមិនតិចទេ បង្ហាញការគាំទ្រ ដោយសារតែលោកស្រី គឺមានរូបរាង និង មុខមាត់អំណោយផលស្រាប់។

លោកស្រី រៃ សុភា បញ្ជាក់ថា លោកស្រីកំពុងរកពេលវេលាផលិតបទផ្ទាល់ខ្លួនមួយ ដោយនៅក្នុងការងារនោះ ក៏នឹងសម្ដែងក្នុងឈុតខ្លីមួយ ដែលមិនប្រើពេលយូរ ដើម្បីបន្សល់ទុកនូវស្នាដៃសិល្បៈខ្លះៗ ក្នុងនាមជាអ្នកមានចំណូលចិត្តផងដែរ។ លោកស្រីថា សិល្បៈ គឺអ្វីដែលលោកស្រីធ្លាប់មានបំណងចង់បង្ហាញសមត្ថភាពជាយូរមកហើយ ជាពិសេសគឺការសម្ដែង តែបណ្ដាលមកពីពេលកន្លង នៅមិនទាន់មានឱកាស និង មិនមានក្រុមផលិតស្នាដៃអោយ ទើបលោកស្រីបានត្រឹមតែជាអ្នកលេងហ្វេសប៊ុកធម្មតា។ លោកស្រីកាន់តែមានបំណងបង្ហាញសមត្ថភាពក្នុងការងារនេះ នៅពេលដែលលោកស្រីនិយមសម្ដែងត្រាប់តាម និង ច្រៀងតាមនៅក្នុងប្រព័ន្ធ Tik Tok ហើយមានអ្នកតាមដានរាប់ម៉ឺននាក់ គ្រប់វីដេអូដែលបានបង្ហោះឡើង។ គាប់ជួនជាលោកស្រី មានសម្រស់ផូរផង់ និង មានទម្រង់មុខស្រដៀងតារាកូរ៉េ គឺ ផាកប៊ូមកាលពីមុន រហូតគេនិយមហៅថា ផាកប៊ូមខ្មែរផង ទើបសមត្ថភាពនៅក្នុងTik Tok របស់លោកស្រី កាន់តែទទួលបានការចាប់អារម្មណ៍។ អ្នកលេងហ្វេសប៊ុកមិនតិចទេ អបអរសាទរចំពោះការបង្ហើបរបស់លោកស្រី ដោយមានការរំពឹងថា បើលោកស្រីបង្ហាញខ្លួនក្នុងបទចម្រៀងផ្ទាល់ខ្លួន ឬ MV ផ្ទាល់ខ្លួន គឺទោះជាមិនអាចខ្ទរខ្ទារដូចតារាចម្រៀងអាជីព ក៌ពិតជាទាក់ចិត្តអ្នកគាំទ្រមិនតិចដែរ ដោយសារតែលោកស្រីគឺជាតារាហ្ចេសប៊ុក និង ជាតារា TikTok ល្បីល្បាញស្រាប់។ យ៉ាងណាមិញ នៅមិនទាន់ប្រាកដថា តើលោកស្រីនឹងគ្រោងបញ្ចេញស្នាដៃសិល្បៈដែលបានប្រកាសនោះ នៅពេលណានោះទេ ដោយលោកស្រីបានត្រឹមតែអះអាងថា កំពុងគិតគូរ និងត្រៀមធ្វើអោយបានឆាប់ តាមតែអាចធ្វើទៅបាន។

គួរបញ្ជាក់ផងដែរថា លោកស្រី រៃ សុភា ឬ ផាកប៊ូមខ្មែរ ក្រៅតែពីជាម្ចាស់ហាង Sophea Skin Care ដែលល្បីល្បាញដោយសារមានមុខមាត់ដូចតារាចម្រៀងកូរ៉េ លោកស្រី ក៏ជាអ្នកឯកទេស ព្យាបាលមុខមុន មុខជាំ ស្នាមផ្លែ និង ធ្វើផ្ទៃមុខពីចាស់មកក្មេង ដ៏ល្បីល្បាញនៅក្នុងវិស័យកែសម្ផស្សផងដែរ។ លោកស្រីក៏ជាអ្នកចែករំលែកនូវចំណេះដឹងពីសម្រស់ ដែលមានការទទួលស្គាល់នៅលើហ្វេសប៊ុកផងដែរ បន្ថែមពីលើការចាប់អារម្មណ៍ភាគច្រើនរបស់មហាជនចំពោះលោកស្រីក្នុងកិច្ចកាសម្បុរសធម៍ នាពេលចុងក្រោយ។


LEAVE A REPLY

Please enter your comment!
Please enter your name here