PNN ក្រុងពាលីរឿង”ស្នាមស្នេហ៍សមុទ្ររាម Verson 2″

0

នៅទីបំផុត ភាពយន្តរឿង”ស្នាមស្នេហ៍សមុទ្ររាម Verson 2″ ត្រូវបានក្រុងពាលីហើយ នៅ PNN ដោយ Miss Univers Cambodia កញ្ញា សំណាង អេលីណា បានគ្រងតំណែងជាតួឯក។ ស្នាមស្នេហ៍សមុទ្ររាម Verson 2 នេះ ក៏ត្រូវបានប្រកាសថា គឺជាស្នាដៃចុងក្រោយរបស់ កវីនិពន្ធ អ្នកស្រី ពាន់ ភួងបុប្ផា ផងដែរ ទើបម្នាក់ៗ សរសើរតួឯកប្រុសស្រី ដែលមានឱកាសបានសម្ដែងជាតួឯកលើកនេះ។

កញ្ញា សំណាង អេលីណា បានបញ្ជាក់ថា នេះគឺជាសាច់រឿង និងជាស្នាដៃលើកដំបូហរបស់នាងនៅក្នុងវិស័យភាពយន្ត បន្ទាប់ពីនាងបានគ្រងម្កុដកម្មវិធីកញ្ញាឯកចក្រវាឡដ៏អស្ចារ្យប្រចាំប្រទេសកម្ពុជាកាលពីឆ្នាំ២០១៩។ កញ្ញាបន្ថែមថា នេះមិនមែនជាលើកទី1 ដែលកញ្ញាទើបតែទទួលបានការអញ្ជើញឱ្យចូលរួមក្នុងការសម្ដែងរឿងភាគនោះឡើយ ដោយកន្លងមកកញ្ញាក៏ត្រូវបានផលិតករកុនមួចំនួនទាក់ទងឱ្យចេញថតភាពយន្តផងដែរ ប៉ុន្តែដោយសារតែកញ្ញាត្រូវបំពេញភារកិច្ចក្នុងការសិក្សា និង មិនមានពេលវេលាគ្រប់គ្រាន់នៅក្នុងការបំពេញតួនាទីជាតារាភាពយន្តឱ្យបានជាប់លាប់នៅឡើយទើបកញ្ញាសម្រេចបោះបង់ចោលឱកាសម្ដែងម្ដងជាពីរដង និងទទួលតែការថតស្ពតខ្លីៗមួយចំនួនតែប៉ុណ្ណោះ។

កញ្ញាចាត់ទុកថានេះគឺជាកិត្តិយសដែលកញ្ញាទទួលបានឱកាសចេញថតនៅក្នុងខ្សែរភាពយន្តរឿង«ស្នាមស្នេហ៍សមុទ្ររាម វគ្គ២» ដែលជាវណ្ណកម្មចុងក្រោយរបស់អ្នកនិពន្ធលោកស្រី ពាន់ ភួងបុប្ផា ហើយក៏ជាលើកដំបូងដែលកញ្ញាទទួលថតខ្សែរភាពយន្តផងដែរ។ កញ្ញាបានចាត់ទុកថារដូវកាលកូវីដបានធ្វើឱ្យកញ្ញារយាលខ្លួនមកប្រឡូកក្នុងវិស័យសិល្បៈបានច្រើនជាងមុន ដោយសារកញ្ញាអាចចេញថតបានច្រើនពិសេសគឺរឿងនេះតែម្ដងដោយសារមិនប៉ះពាល់ដល់ពេលវេលានៃការសិក្សា ដោយបច្ចុប្បន្នកញ្ញាសិក្សាតាមប្រព័ន្ធ Online ទើបជាឱកាសឱ្យកញ្ញាបានចេញថតសម្ដែង ពិសេសមានឱកាសក្លាយជាតួអង្គសំខាន់នៅក្នុងស្នាដៃចុងក្រោយឱ្យស្ថានីយទូរទស្សន៍របស់អ្នកនិពន្ធដ៏ល្បីនេះផង។

កញ្ញារំពឹងថាស្នាដៃដំបូងរបស់កញ្ញានឹងទទួលបានការគាំទ្រពីសំណាក់ទស្សនិកជន បើទោះជាពុំធ្លាប់មានបទពិសោអន៍ក្នុងការសំម្ដែងរឿងពិតមែនក្ដីក៏កញ្ញានឹងខិតខំឱ្យអស់ពីលទ្ធភាព ដើម្បីរួមចំណែកឱ្យសាច់រឿងមួយនេះកាន់តែទទួលបានការចាប់អារម្មណ៍។ កញ្ញាក៏សំណូមពរឱ្យកូនខ្មែរបន្តគាំទ្រភាពយន្តខ្មែរឱ្យកាន់តែច្រើន ពិសេសក្នុងរឿង « ស្នាមស្នេហ៍សមុទ្ររាម » នេះផ្ទាល់តែម្ដង ដើម្បីជាកម្លាំងចិត្ត និងធ្វើឱ្យស្នាដៃចុងក្រោយតាមកញ្ចក់ទូរទស្សន៍ របស់អ្នកស្រី ពាន់ ភួងបុប្ផា ឱ្យនៅតែស្ថិតនៅក្នុងដួងចិត្តរបស់ទស្សនិកជនជារៀងដរាប។

LEAVE A REPLY

Please enter your comment!
Please enter your name here