សុគន្ធ នីសា មិនទាន់មានបទដៃគូជាមួយខេមរៈ សិរីមន្ត

0

ចាប់តាំងពីបសិរីមន្ត ចូលមកកាន់ផលិតកម្មហង្សមាសមក ឃើញថា លោកនិង អ្នកនងសុគន្ធ និសា នៅមិនទាន់មានឱកាសចាប់ដៃគ្នាច្រៀង ហើយក៏មិនដឹងពេលណាមានការចាត់ចែង។ សិរីមន្ត បែរជាងាកមកច្រៀងបណ្តើរជាមួយ ឱក សុគន្ឋកញ្ញាយ៉ាងញញឹមញញែម អោយគេឯងចាប់អារម្មណ៍ បានប៉ុន្មានបទទៅហើយ។

សុគន្ធ នីសា ថាតាំងពីនាងចាប់អាជីពចម្រៀងមក មិនដែលប្រកាន់ថា ចង់ច្រៀងជាមួយតារាប្រុសណាមិនចង់ច្រៀងជាមួយតារាណានោះទេ ពោលគឺឲ្យតែអ្នកគ្រប់គ្រងតម្រូវឲ្យច្រៀង ថាបទនោះស័ក្តិសមជាមួយតារាចម្រៀងរូបណា គឺនាងអាចច្រៀងតាមអ្នកដឹកនាំចង់បាន។ នាងថា អ្នកនិពន្ធបទចម្រៀងដឹងថា បទនោះតារាណាច្រៀងជាមួយតារាណាសម បើសិនជាបទឆ្លងឆ្លើយ ហេតុនេះហើយនាងមិនប្រកាន់ថា ទាល់តែតារារូបនោះច្រៀងជាមួយ ទើបនាងព្រមច្រៀងនោះទេ។

មានការលើកឡើងថា សិរីមន្ត និង នីសានៅតែមានចម្រៀង ច្រៀងជាមួយគ្នាគ្រាន់តែពុំទាន់ដល់វេន គឺរៀបចំម្តងម្នាក់។ សុគន្ឋ និសា ធ្លាប់ច្រៀងដៃគូជាមួយតារាចម្រៀងប្រុសល្បីៗច្រើននាក់មកហើយ ដូចជា ព្រាប សុវត្ថិ ណុប ប៉ាយ៉ារិទ្ធ ឆន សុវណ្ណារាជ ជាដើម។គេរំពឹងថាក្រោយពេល មានបទចម្រៀងជាមួយ សិរីមន្តក៏កាន់តែទទួលបានប្រជាប្រិយភាពថែមទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here