ផន ស្រីខួច ជាមួយ ណយ វណ្ណណេតរួមគ្នាច្រៀងបទអុំទូកអោយហង្សមាស

0

នៅលើផេកផ្លូវការរបស់ ផលិតកម្មហង្សមាសមានការបង្ហាញនូវ ទម្រង់បទចម្រៀងថ្មីមួយដែលទាក់ទងនូវ ចម្រៀងរដូវបុណ្យអុំទូក។ក្នុងនោះគេឃើញ លោក ណយ វណ្ណណេត ដែល ខកខានច្រៀងអោយ ផលិតកម្មហង្សមាសច្រើនឆ្នាំបានចាប់ដៃគូជាមួយផន ស្រីខួច ក្រោយដឹងថាសំឡេងច្រៀង មានភាពសុីសង្វាក់គ្នា។

ចាត់ទុកថា ជាការចាប់អារម្មណ៍ ជាថ្មីមួយផងដែរដោយបាន ឃើញតារារៀមច្បងណយ វណ្ណណេត និង ផន ស្រីខួច ត្រូវបានជ្រើសរើសជាដៃគូថត បទចម្រៀង។នេះអាចបញ្ជាក់ថាលោក ណយ វណ្ណណេត នៅតែខាងផលិតកម្ម ហង្សមាស និងរស្មីហង្សមាសមិនបោះបង់ចោលលោកឡើយ អោយតែសំឡេងនៅប្រើការបាន។ ណយ វណ្ណណេត ក៏ឆ្លងកាត់ការច្រៀងច្រើនឆ្នាំមុនជាមួយ ដៃគូចម្រៀងផ្សេងជាមួយផលិតកម្មហង្សមាស ដូចជាហុឹម សុីវន ទូច ស៊ុននិច ម៉េង កែវពេជ្ជតាជាដើម។

ចំណែក ផន ស្រីខួច វិញសំឡេងរបស់នាងក៏មានភាពរណ្តំ ហើយសុីជាមួយបទប្រពៃណីខ្មែរដោយស្តាប់ទៅ ស្រួយពិរោះ។អាចថាជាបទពិសោធន៏ និងជាកិត្តិយសមួយទៀតដែល ស្រីខួច អាចក្លាយជាដៃគូជាមួយរៀមច្បង ច្រៀងសម្តែងចំបរិយាកាសជាតិធំដុំ។ ផន ស្រីខួចនៅតែជាអ្នកចម្រៀងអោយផលិតកម្មខាងលើ ដោយនាងនៅតែមានប្រជាប្រិយភាព។ចំណែករូបសម្រស់វិញគឺនៅតែស្អាត តែនាងមិនទាន់បើកបេះដូងទទួលយកស្នេហ៍ពីបុរសណាឡើយពេលនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here