គង់ សុជាតិ និង ជា វិបុល ស្វីតកណ្ដាលចំណោម

0

ទោះជាបានរៀបការយូរឆ្នាំ តែគេកត់សម្គាល់ថា គូស្នេហ៍អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល នៅតែបង្ហាញអោយភាពផ្អែមល្ហែម ដោយមិនខ្វល់ពីក្រសែភ្នែកតាមប្រមាញ់។ អ្នកទាំងពីរនៅតែបង្ហាញពីភាពរឹងមាំនៃចំណងស្នេហ៍ ខណៈដែលអ្នកទាំងពីរមានវ័យកាន់តែជ្រេបន្តិចមែន តែបើបើនិយាយពីភាពរ៉ូម៉ាទិក គឺស្នេហាយុវវ័យមួយចំនួនសុំខ្មាស់។

លោក ជា វិបុល បានបង្ហោះជាសាធារណៈថា ក្នុងពេលដែលលោកកំពុងអង្គុយជជែកពីការងារជាមួយម្ចាស់សណ្ឋាគារមួយ អ្នកនាង គង់ សុជាតិ ដែលជាភរិយា បានកាន់នំខួបយកមកពញាក់អារម្មណ៍កណ្ដាលចំណោមតែម្ដង ខណៈដែលលោកចង់ភ្លេចបាត់ទៅហើយថា យប់ថ្ងៃទី២៣ សីហា គឺថ្ងៃខួបកំណើតរបស់ខ្លួន។ លោកថារំភើបខ្លាំងណាស់ ដែលអ្នកនាង គង់ សុជាតិ ធ្វើនំខួបជូនលោក ដោយលើនំខួបក៍ដាក់អក្សរថា ហាននីជុបៗ ដែលបង្ហាញថាអ្នកទាំងពីរគឺជាគូស្នេហ៍ស្វីតៗ សូម្បីតែអ្នកបានឃើញក៍ចង់ច្រណែនជំនួស។ អ្នកទាំងពីរបានទាំងឱបថើបគ្នា នៅកណ្ដាលចំណោម អមដោយការថតរូបពីសកម្មភាពនោះ ទុកជាអនុស្សាវរីយ៍ផង ទើបលោក ជា វិបុល និង អ្នកនាងគង់ សុជាតិ ពិតជាគូស្នេហ៍សិល្បៈ ដែលស្រលាញ់គ្នាយ៉ាងស្អិតរមួតមិនធម្មតា មិនចាញ់គូស្នេហ៍ក្មេងៗ។ យ៉ាងណាមិញ សភាពផ្អែមល្ហែមនេះ មិនមែនទើបតែបានបង្ហាញឡើងក្នុងថ្ងៃខួបកំណើតរបស់លោក ជា វិបុល នោះទេ គឺឧស្សាហ៍រំលេចឡើងជាញឹកញាប់មកហើយ ជាពិសេសក្នុងពេលអ្នកនាង គង់ សុជាតិ ទទួលបានប័ណ្ណសរសើរជាពិធីការិនីឆ្នើមគំរូ ពីគ្រួសារតារាកម្ពុជា កាលពីថ្ងៃប្រកួតឈុតបុរាណ ក៍លោក ជា វិបុល ឱបថើបភរិយាយ៉ាងផ្អែមល្ហែម បែបនេះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here