ទាំងកុល ដាវី និង សុខ រក្សាបគឺមាន ការពេញចិត្តណាស់គ្រាន់តែដឹងថា ពួកគេមានកូនចាប់ផ្ទៃ។ ម្នាក់ៗអររំភើបក្រៃនៅពេលបំណង បានសម្រេច ព្រោះម្នាក់ៗមានវ័យកាលច្រើនរៀងៗខ្លួនបាត់ទៅហើយ។ តែពេលនេះមិនគួរ បាត់បង់កូនដែលមកពពោះ ធ្វើអោយស្តាយហើយក្រោយរំងាប់ចិត្ត ទើបបង្ហាញតម្រុយថ្មី។
ត្បិតមិនបង្ហាញមុខក្នុងការងារសិល្បៈច្រើនដូចពីមុន ប៉ុន្តែជីវិតឯកជនរបស់ប្តីប្រពន្ធអ្នកសិល្បៈលោក សុខ រក្សា និង កុល ដាវី នៅតែជាទីចាប់អារម្មណ៍មហាជនគ្រប់មជ្ឈដ្ឋាន។ តួយ៉ាងថ្មីៗនេះ អ្នកទាំងពីរទើបជួបរឿងគួរឲ្យសោកស្តាយ ដោយបានបាត់បង់ដំណក់ឈាមរួមគ្នាកាលពីពេលថ្មីៗនេះ ធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្មណ៍ចំពោះសុខភាពរបស់តារាសម្តែងតួឆ្នាស់ឆ្នើម កុល ដាវី ជាខ្លាំង។
មិនអស់សង្ឃឹមកុល ដាវី នឹងបន្តរៀបគម្រោងយកកូនម្តងទៀតហើយសង្ឃឹមមុតមាំថាដំណើរគ្រោងការមួយនេះ និងប្រសើរឡើងវិញដូចការតាំងចិត្ត។ទាំងកុល ដាវី និង សុខ រក្សាបានតស៊ូដឹកដៃគ្នារកសុីដើម្បីរក្សាលំនឹងគ្រួសារ។ ដាវី វិញគឺឃើញថាប្រឹងប្រែងLive វិដេអូលក់ឥវ៉ាន់តាមអនឡាញជារៀងរាល់ថ្ងៃ មិនអោយពេលវេលារំលងរកលុយ ចូលផ្ទះឡើយ។