មានអ្នកគាំទ្រមួយចំនួន បានសម្តែងការចាប់អារម្មណ៍ជាខ្លាំងនៅពេលដែល ឃើញថាទីផ្សារចម្រៀងរបស់ យក់ ឋិតរដ្ឋា ហាក់ថមថយទៅ។ ប្រការទាំងនេះ ដោយសារនាងមានភារៈទទួលការងារជាមេគ្រួសារ និងការពពោះពីកូនមួយទៅកូនមួយចំណាយពេលច្រើនឆ្នាំ មិនសូវជាវាយលុកសិល្បៈ។
អ្នកនាង យក់ ឋិតរដ្ឋា បានលើកឡើងថា មិនបោះបង់ចម្រៀងជាដាច់ខាត់ហើយ នៅដើមខែវិច្ឆិកាខាងមុខនេះ នាងចាប់ផ្តើមទទួលការងារសិល្បៈមួយៗឡើងវិញ។ ជាពិសេសនៅផលិតកម្ម ក៏ចាប់ផ្តើមត្រៀមហៅយកទៅថតចម្រៀង ដែលបានរៀបចំដែរ។ ជាមួយការបែកសាច់ឡើងមូលណែន ព្រោះទើបតែកូនខ្ចីហើយ រដ្ឋាបបន្តថា ចម្រៀងនាងការពិត ត្រូវចេញផ្សាយខ្លះៗដែរនៅក្នុងផលិតកម្មថោន តែមកពីកូនខ្ចីក៏អាក់ខាន។យ៉ាងណានាងនឹងទៅចូលថតចម្រៀង មួយចំនួនហើយមានបទចរាចរលើទីផ្សារនៅចុងឆ្នាំនេះ៣ទៅ៤បទ។នាងអាក់ខានបង្ហាញមុខតែនៅមិន ព្រួយឡើយដោយសារ ការបាត់មុខគ្រាន់តែជាការងាកមកគិតរឿងគ្រួសារប៉ុន្តែពេលនេះនឹងបង្ហាញមុខឡើងវិញឆាប់ៗ ហើយសម្រកគីឡូអោយចុះជាងនេះ។
យក់ ឋិតរដ្ឋា មានកូន៣នាក់នាពេលបច្ចុប្បន្នដោយកូនប្រុស២ដំបូង វ័យជំទង់អស់ហើយឯង កូនពៅស្រីទើបតែមានអាយុ២ខែ។ មានកូន៣ក្នុងដៃជាកាដូស្នេហ៍ជាមួយលោកបឃុំ ប៉ុណ្ណាដែត អ្នកទាំង២ បិទបញ្ចប់រឿងយកកូន។ មូលហេតុរដ្ឋា យល់ថានាងចាស់ច្រើននិង កម្លាំងក៏ថមថយ ហើយពេលបំពេញការងារអ្វីឆាប់ហត់។ដូចនេះមានកូន៣នាក់ គឺគ្រប់គ្រាន់ល្មមសមដែលយើងអាចទទួលយកបាន។