ឡូយណាស់ ពិធីខួបកំណើតលើកដំបូងរបស់លោក ខេន វណ្ណថាត់ ចូលរួមសុទ្ធតែសិល្បករ

0

ពិធីខួបកំណើតរបស់ តារាសម្តែង និង ជាពិធីករ ខេន វណ្ណថាត់ ត្រូវបានគេចាប់អារម្មណ៍ថា មានភាពសប្បាយរីករាយតាំងពីដើមរហូត ដល់ចប់ ។ជាក់ស្តែងនៅក្នុងពិធីខួបកំណើត របស់លោកកាលពីថ្ងៃទី ១២ តុលា ឆ្នាំ ២០២០ មិននេះ មិនត្រឹមតែមានសិល្បករថ្មីៗ និង មិនសូវល្បីប៉ុណ្ណោះទេ សូមម្បីតែតារាមានកេរ្តិ៍ឈ្មោះបោះសម្លេងក និង អ្នកមានមុខមានមាត់មួយចំនួនក៏ចូលរួមក្នុងពិធីរបស់លោកផងដែ។

គេកត់សម្គាល់ឃើញថាតារារូបនេះភ័យអរៗ បុកពោះនឹងកម្មវិធី មួយនេះយ៉ាងខ្លាំង ជាពិសេសគឺនៅពេលដែលស្ថានភាពលេចផ្លូវបង្ករឱ្យមានករកក់ស្ទះស្ទើរគ្រប់ច្រកល្ហក បណ្ដាលឱ្យភ្ញៀវរបស់លោកមិនមានវត្តមាននៅពេលកម្មវិធីចាប់ផ្ដើមប្រមាណជាង 2 ម៉ោងហើយនោះ យ៉ាងណាមិញភ្ញៀវដែលលោកបានអញ្ជើញចាប់ផ្ដើមបង្ហាញខ្លួនកុះករនៅពេលកាន់តែយប់ដែលធ្វើឱ្យតារារូបនេះអររំភើបចង់ហោះវិញ។

យ៉ាងណាមិញលោក ខេន វណ្ណាថាត់ ក៏បានអះអាងថា លោកមិនមានធ្វើគម្រោងពិធីមួយនេះជារៀងរាល់ឆ្នាំនោះឡើយ បើទោះជាការធ្វើលើកដំបូងនេះមានអ្នកចូលរួមច្រើនដូចការរំពឹងទុក។ ខាងក្រោមនេះគឺជាទិដ្ឋភាពមួយចំនួននៅក្នុងកម្មវិធីខួបកំណើតរបស់លោក ដែលរួមមានសិល្បករសិល្បការិនីនៅក្នុងវិស័យសិល្បៈ។

LEAVE A REPLY

Please enter your comment!
Please enter your name here