ថ្វីដៃផាត់មុខ របស់អ្នកឯកទេសម្នាក់ កាន់តែកម្រើកដល់តារាសិល្បៈ និង តារាហ្វេសប៊ុកល្បីៗ

0

បន្ទាប់ពីគេឃើញឃើញតារាល្បីៗ និង អ្នកដែលមានកេរ្តិ៍ឈ្មោះនៅក្នុងហ្វេសប៊ុកច្រើនឡើង សរសើរពីថ្វីដៃផាត់មុខរបស់អ្នកឯកទេសផាត់មុខ គឺលោក ពិទូ ដែលម្ចាស់ហាងសាឡនធំមួយ នៅខាងក្រោយសារមន្ទីរទួលស្លែង កាន់តែធ្វើអោយមានការចាប់អារម្មណ៍ខ្លងឡើង ជាពិសេសនៅពេលអ្នកល្បីៗទាំងនោះស្ទើរតែក្លាយជាម៉ូយប្រចាំហាងរបស់លោក និង ចាត់ទុកលោកជាអ្នកផាត់មុខប្រចាំស្ទើរគ្រប់លើកនោះផង។ រូបភាពតារាហ្វេសប៊ុក និង សិល្បករល្បីៗទាំងនេះ ត្រូវគេឃើញថតបង្ហោះភ្ជាប់នឹងសកម្មភាពផាត់មុខរបស់លោកនោះផង។

ក្នុងជំនួញជាអ្នកផាត់មុខ លោក ពិទូ ថ្វីដ្បិតតែវ័យក្មេងមែន តែលោកត្រូវបានស្រទាប់មហាជនទទួលស្គាល់ភាគច្រើនតែមួយរយៈពេលខ្លី ដោយសារតែសមត្ថភាពផាត់មុខដ៏ជំនាញ។ ផ្ដើមចេញពីអ្នកផាត់មុខអោយកូនក្រមុំតាមសម្អាងការ លោកក៏បានក្លាយជាអ្នកផាត់មុខអោយតារាល្បីៗ ដោយក្នុងរយៈពេលចុងក្រោយគេឃើញលោកមានឱកាសផាត់មុខអោយតារាល្បីៗ ជាពិសេសក្នុងពេលថតស្ពតធំៗ និង ក្នុងកម្មវិធីធំៗជាដើម។ តារាល្បីច្រើនឡើង រាប់ទាំងតារាហ្វេសប៊ុក និង តារាសិល្បៈផង ដូចជា ពិធីការិនី ខៀវ សានសាណា តារាហ្វេសប៊ុក ម៉ែរួយ តារាហ្វេសប៊ុក ម៉ូលីកា អ្នកនាង តូតា និង កញ្ញា សុខ ពិសី ជាដើម។ មិនត្រឹមតែប៉ុណ្ណោះទេ លោកក៏ត្រូវគេដឹងថា ជាប់សូរត្រូវគេកក់ អោយផាត់មុខរកពេលទំនេរមិនបាននោះផងដែរ។ ជាស្ដែងលោក ក៏រវល់ក្នុងការទទួលបង្រៀនសិស្សផងដែរ ទើបម្នាក់មើលឃើញថា លោកកំពុងក្លាយជាអ្នកឯកទេសផាត់មុខជោគជ័យ ដោយមិនត្រឹមតែអ្នកនិយមផាត់មុខចាត់ទុកថាជាអ្នកផាត់មុខជាប្រចាំប៉ុណ្ណោះទេ សូម្បីតែតារាសិល្បៈ និង តារាហ្វេសប៊ុកល្បីឈ្មោះជាដើម ក៏ក្លាយជាម៉ូយប្រចាំរបស់លោកផងដែរ ដោយសារតែសមត្ថភាពផាត់មុខរបស់លោក ដែលពិបាកអោយអ្នកណាៗប្រដូចបាននោះ។ រូបថតជាច្រើនសន្លឹកដែលលោកបានបង្ហាញនៅលើហ្វេសប៊ុក ពីរូបភ្ញៀវមិនទាន់ផាត់មុខ និង ក្រោយការផាត់មុខ កាន់តែធ្វើអោយគេមើលឃើញពីថ្វីដៃក្នុងការផាត់មុខរបស់លោកនោះផង។