តារាជើងចាស់ សម តារា ឡើងតំណែងផ្ទួនៗ ក្នុងជួរមុខរដ្ឋាភិបាល

0

អតីតតារាសម្តែងដ៏ល្បីនាទស្សវត្តរ៍ឆ្នាំ៩០លោក សម តារា ត្រូវបានគេដឹងថា លោកបានទទួលតំណែងធំមួយក្នុងជួរមន្ត្រីរាជការ ខណៈពេលដែលលោកបានឃ្លាតឆ្ងាយ និងលេងនឹកនាទាំងស្រុងនូវអាជីពសិល្បៈ។
យ៉ាងណា លោកកំពុងតែរស់នៅក្នុងប្រទេសកម្ពុជា និងមានតួនាទីថ្នាក់ខ្ពស់មួយរូបក្នុងជួរមន្ត្រីរាជការ ដែលនោះគឺជាហេតុផលដែលលោកមិនអាចចេញមុខក្នុងពិភពសិល្បៈទៀតបាន ក្រៅពីការចេញមុខតាមការដែលលោកបានទទួលប៉ុណ្ណោះ។
លោក សម តារា ត្រូវបានគេដឹងថា លោកមានតួនាទីជាអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដែលត្រូវបានព្រះមហាក្សត្រប្រកាសតែងតាំងកាលពីពេលថ្មីៗ បន្ទាប់ពីលោកកាន់តួនាទីជាអគ្គនាយរង(ផ្កាយ៤) នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ អស់ជាច្រើនឆ្នាំមកនេះ។
បើយោងតាមផេកផ្លូវការរបស់អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃនាពេលកន្លងមកនេះ គេតែងតែឃើញវត្តមានរបស់លោក សម តារា ដែលបានចូលរួមប្រជុំលើកិច្ចការងារផ្សេងៗ ខះពេលដែលរូបរាងរបស់លោកស្ទើរតែប្រែប្រួលទាំងស្រុងកាលពីលោកនៅសម្តែង។
សម តារា គឺជាអតីតតារាសម្តែងដ៏ល្បីល្បាញមួយរូបកាលពីនៅក្នុងអំឡុងឆ្នាំ ១៩៨៦ ឆ្នាំ១៩៨៧ រួមជំនាន់ជាមួយគ្នានឹងលោក ទេព រិន្ទដារ៉ូ លោក ខៃ ប្រសិទ្ធ លោក យុត្ថារ៉ា ឆានី ចៅ ចាន់ណារី និងតារាល្បីៗមួយចំនួនទៀត ។

LEAVE A REPLY

Please enter your comment!
Please enter your name here