ខាន់ ជេម បង្ហាញតម្រុយ ចូលហង្សមាស

0

តារាចម្រៀង លោក ខាន់ជេម អាចនឹងក្លាយជាតារាហង្សមាសមួយដួងទៀត បើយោងតាមសង្កេតពីសកម្មភាពបង្ហាញខ្លួនលើឆាកហង្សមាសម្ដងហើយម្ដងទៀតនាពេលចុងក្រោយ។ការសង្កេតនេះ គឺស្របនឹងពេលដែលលោកចាប់ផ្ដើមស្ងប់ស្ងាត់បទល្អ ពីផលិតកម្មសាន់ដេផង។
មូលហេតុដែលគេលើកឡើងខាងលើ គឺដោយសារតែនៅ ក្នុងកម្មវិធី I am a Single រដូលកាលទី២ ហង្សមាស វគ្គចុងក្រោយ ខាន់ ជេម បានឡើងមកបង្ហាញជា តារាកិត្តិយសសំខាន់ម្នាក់ដែរ។ពេលនោះហើយទើបគេ គិតថា ខាន់ ជេមអាចលាឈប់ទ្រនំចាស់ហើយ នឹងបង្ហាញសកម្មភាពថ្មីៗនៅហង្សមាសវិញម្តង។បើមិនដូច្នោះទេ ជេម មិនអាចចេះតែបង្ហាញវត្តមាននៅហង្សមាសបាន ទាំងញញឹមញញែមបែបនេះទេ។
ខាន់ ជេម ស្ថិតក្នុងតារាចម្រៀងលំដាប់ យុវវ័យ ដែលមានទឹកដមសំឡេងពិរោះ ដែលអាចឈឈ្មោះល្បីល្បាញច្រើនឆ្នាំ។ មានដុងល្អ ទាំងសំឡេង បត់បែនបាន ធ្វើអោយ ជេមល្បីល្បាញពីមួយឆ្នាំទៅមួយឆ្នាំ។លោកបានលាក់បាំង ជីវិតស្នេហា ដោយលាក់រឿងប្រពន្ឋកូន។ ទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះទេលោកទម្លាយ ហើយបង្ហាញអោយគេដឹង។មួយរយៈនេះហង្សមាសហាក់ប្តូរយុទ្ឋសាស្ត្រថ្មីៗ ដោយបញ្ចូលតារាចម្រៀងតាមផលិតកម្មផ្សេងជាសមាជិកជាបន្តបន្ទាប់ មុននេះមានតាក់ម៉ាជាដើម។

LEAVE A REPLY

Please enter your comment!
Please enter your name here