តារាចម្រៀងឈ លើតំណែងកំពូល នៅផលិតកម្មហង្សមាស ពេជ្រ សោភា និងឆន សុវណ្ណារាជ បានបង្ហាញស្នាដៃថ្មី ក្រោមការច្រៀងរួមគ្នា នូវបទចម្រៀងមួយ។ចម្រៀងនោះ ប្រមូលផ្តុំដោយតារាច្រៀងច្រើនដួងរបស់ហង្សមាស ដែលសាមីខ្លួនទាំង២ជាម្ចាស់បទយល់ថាជាស្ទីលថ្មីបំបែកការទាក់ទាញមួយទៀត
បើទោះបីជាធ្លាប់មានប្រវត្តិរួមការងារជាមួយគ្នាកន្លងមកពិតមែន តែពេលនេះរវាងពេជ្រ សោភា និង ឆន សុវណ្ណារាជ នូវតែចាត់ទុកថា ចម្រៀងMV ដែលនឹងបង្ហាញឆាប់ៗខាងមុខ ពិតជាទទួលបានប្រជាប្រិយភាពខ្លាំង ក្រោមការសម្រាំងយ៉ាងផ្ចិតផ្ចង់។ ច្រើនខែមកហើយដែលពេជ្រ សោភា មិនទាន់បញ្ចេញបទចម្រៀងថ្មីណាមួយជូនដល់ហ្វេនៗ ទោះជាមានការទទូចជាខ្លាំងក៏ដោយ។ប៉ុន្តែពេលនេះ សោភា មានអ្វីដែលថ្មីហើយសម្រាប់ការសំណូមពរ។
ពេជ្រ សោភា ប្រាប់ថា យ៉ាងហោចណាស់រយៈពេល៦ខែមកហើយដែលនាង មិនមានចម្រៀងចេញផ្សាយព្រោះថា មិនចង់មកម្តងៗគ្មានអ្វីដែលប្លែកអោយគេមើល។ ពេលនេះនាងបានចាប់គូជាមួយ លោក ឆន សុវណ្ណារាជ ដើម្បីថតបទចម្រៀងមួយបទ ជាប់ទាក់ទងបុណ្យកឋិន។ លើសពីនេះមានការចូលរួមសម្តែងដោយ តារាចម្រៀងជាច្រើនទៀតនៅហង្សមាស។ហេតុផលដើម្បីអោយគេមើលឃើញថា ចម្រៀងខ្មែរបុណ្យជាតិក៏ មិនអន់ជាងប្រទេសគេ។គោលបំណងចង់បំផុសវប្បធម៌ ចម្រៀងប្រពៃណីជាតិ។ សូមរង់ចាំតាមដាននឹងមានផ្សាយឆាប់ៗនេះហើយ។














