ផលិតករវ័យក្មេង ពូកែនិងមានតិចនិចដឹកនាំសម្តែងល្អ លោកចាន់ណា រ៉ូណាន បានបង្ហាញនូវអារម្មណ៍ស្មុកស្មាញបន្តិត នៅពេលឆ្នាំ២០២០ឆ្នាំនៃ កូវីដ បានបង្កអោយអាក់ដំណើរ មួយចំនួនជុំវិញដំណើរនៃមុខរបរសិល្បៈ។ ការស៊ូទ្រាំរបស់លោក ជិតបានឃើញពន្លឺឡើងវិញហើយព្រោះជិតផុតឆ្នាំ២០២០ នៅសល់ប៉ុន្មានខែទៀតប៉ុណ្ណោះលោកនឹងមានភាពពិសេស។
ផលិតកររូបនេះ បានដឹកនាំថតរឿងសំណើច652គីឡូ ថតទាំងយប់ ទាំងថ្ងៃ អោយផលិតកម្មក្រុងពិជ័យបានចប់រួចរាល់។ លោក និង ក្រុមការងារ រំពឹងថាស្នាដៃរឿងមួយនេះ និង ទទួលបានការគាំទ្រក្រោយបញ្ចាំង។ យ៉ាងណាមិញ បញ្ហាមេរោគ កូវីដផ្ទុះឡើងធ្វើអោយលោកអស់កម្មភាព យកភាពយន្តដែលខិតខំសម្រាំងនោះមកបង្ហាញ។ ម្ល៉ោះហើយទើបរង់ចាំអោយ ឆ្លងផុតឆ្នាំនេះ នឹងចាប់ផ្តើមមានផែនការជាច្រើនរាប់ទាំងការងារចាស់នៅសេសសល់។
លោក រ៉ូណាន លើកបញ្ជាក់ថាឆ្នាំក្រោយលោកមានគម្រោង ចាក់បញ្ចាំងភាពយន្តនៅផលិតកម្មក្រុងពិជ័យ។ លោកមិនទាន់ដាក់បញ្ចាំងនៅឆ្នាំនេះទេព្រោះ បរិយាកាសមិនទាន់ល្អនៅឡើយចាំចប់ឆ្នាំនេះសិន។ក្រៅពីនេះ លោកនូវមានការងារផ្ទាល់ខ្លួនដ៏សំខាន់មួយទៀត ដែលសុំមិនទាន់និយាយមុនតែជិតដល់ពេលដែរ។ លោកបន្តថា មួយរដូវកូវីដនេះបានធ្វើទុក្ខ លោកខ្លាំងច្រើនដែរ រហូតពេលខ្លះពិបាកចិត្តហើយគេងមិនសូវលក់ក៏មាន។ ប៉ុន្តែក្រោយភ្លៀងមេឃស្រលះ លោករំពឹងពាក្យមួយនេះ។