សំណាង អេលីណា ក្រោយពេលជាប់ឈ្មោះជា បវរកញ្ញា មកឃើញថានាងក៏ក្លាយជាទិសដៅមួយសម្រាប់ ផលិតករភាពយន្តក្នុងការដឹកនាំអោយក្លាយជាតួសម្តែង។ ចាប់តាំងពីនាងលេចធ្លោមក អេលីណា មិនទាន់បង្ហាញតម្រុយលើការងារភាពយន្ត មួយរឿងណានោះទេ ក្រៅពីថតផលិតផល។ ទើបតែពេលនេះនាងបង្ហើបពីគម្រោងច្បាស់ការលើវិស័យកុន។
ស្រីស្រស់សោភា សំណាង អេលីណា Miss Universe Cambodia 2019 បង្ហើបឲ្យដឹងថា នៅចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១ កញ្ញានឹងមានដំណឹងភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រទាក់ទងការសម្តែងភាពយន្ត។ យ៉ាងណានាង នៅមិនទាន់បានបង្ហើបថា រឿងដំបូងដែលនាងសម្តែងជាប្រភេទរឿងដុំ ឬជារឿងភាគចាក់តាមកញ្ចក់ទូរទស្សន៍នៅឡើយទេ។ ក្នុងអារម្មណ៍បង្ហាញនេះ អេលីណា ទទួលស្គាល់ថា ជាតួសម្តែងធ្វើការហត់ណាស់ធ្វើដំណើរផ្លូវឆ្ងាយ មិនដឹងយប់ថ្ងៃ ហើយប្រើអារម្មណ៍ច្រើនក្នុងការសម្តែងតម្រូវបន់បែនលឿន។ ដើម្បីបានបទពិសោធន៍នាងត្រូវតែព្យាយាមធ្វើអោយបានដូចរៀមច្បង។
Miss Universe Cambodia 2019 ឲ្យដឹងបន្ថែមថា អត្តចរិកតួអង្គដែលកញ្ញាចង់សម្តែង គឺសុភាព ថ្លៃថ្នូរ ដូចជាអ្នករៀនសូត្រជាដើម។ ដោយឡែក តារាសម្តែងគំរូ (role model) របស់កញ្ញា គឺអ្នកនាង សឿ សុធារ៉ា ដែលជាតារាសម្តែងឆ្នើមតួឯកក្នុងរឿង «ស្នាមស្នេហ៍សមុទ្ររាម»។ មានអាយ ឌលក្នុងចិត្តបែបនេះទើបព្យាយាម ហាត់រៀនការសម្តែង អោយបានល្អដើម្បីងាយស្រួលពេលដំណើរការថតផ្លូវការ។