ខួប100ថ្ងៃរបស់ម្តាយ អ្នកស្រី អ៊ុំ សក្ខណា ត្បិតតែអ្នកសិល្បៈចូលរួមតិចមែន ប៉ុន្តែពោពេញដោយអនុស្សាវរីយ៍

0

អ្នកស្រី អ៊ុំ សក្ខណា ហៅម៉ែ នឿន បានបង្ហាញអារម្មណ៍រំភើបនិងសប្បាយចិត្តយ៉ាងខ្លាំង ចំពោះក្រុមសិល្បករដែលបានតស៊ូទៅចូលរួមដោយផ្ទាល់ក្នុងពិធីបុណ្យគំរប់ខួប100ថ្ងៃរបស់ម្តាយអ្នកស្រី ដែលបានធ្វើឡើងកាលពីថ្ងៃទី3 ខែតុលា ឆ្នា2020 នៅជិតពេជ្រនិល នៅក្នុងពិធីបុណ្យនោះផងដែរ គេឃើញមានវត្តមានសិល្បករដែលរួមតិចតួច ប៉ុន្តែមើលទៅហាក់បីដូចជាមានអនុស្សាវរីយ៍និង ភាពរីករាយយ៉ាងខ្លាំង។

នៅថ្ងៃពិធីដែលបានរៀបចំពិធីនោះមិនត្រឹមតែមានបញ្ហាស្ទះផ្លូវតាមបណ្ដោយផ្លូវជាតិលេខ4 ទម្រាំតែដល់ទីតាំងប៉ុណ្ណោះទេ តែនៅព្រឹកថ្ងៃទី 3 តុលានោះក៏មានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ ពេជ្រនិល ដែលជាទីតាំងប្រារព្ធពិធីបង្ករការរំខានទាំងព្រឹកផងដែរ។ តែសិល្បករមួយក្រុមនៅតែតស៊ូរទៅកាន់ពិធីនោះប្រកបដោយភាពរីករាយ និងនៅជាមួយកម្មវិធីរហូតដល់ល្ងាច ហើយសិល្បករទាំងនោះថែមទាំត្រូវផុងឡានស្ទើរចេញមិនរួចនៅកន្លែងបុណ្យនោះផង តែសិល្បករដែលបានចូលរួម បានទាំងចាត់ទុកថានេះជាទិដ្ឋភាពដែលបង្កប់ដោយអនុស្សាវីយ៍យ៉ាងរីករាយ និងពោពេញដោយទឹកចិត្តសាមគ្គីនោះផង។ ជាពិសេសនៅពេលក្រុមសិល្បករទាំងអស់បានរួមកម្លាំងគ្នាជួយរុញឡានរៀងៗខ្លួនទាំង3_4គ្រឿងម្ដងម្នាក់ៗ យ៉ាងលំបាកឱ្យរួចពីការផុងកប់ដីនោះ។

សកម្មភាពនោះក៏មានការចូលរួមជាកម្លាំងពីសំណាក់សាច់ញាតិរបស់តារាសម្ដែង ម៉ែនឿនផងដែរ។ អ្នកស្រី អ៊ុំ សក្កណា បានបង្ហាញពីការអរគុណយ៉ាងខ្លាំងចំពោះក្រុមសិល្បករទាំងអស់ដែលបានទៅចូលរួមទាំងភ្លៀងតាំងពីភ្នំពេញ និងបានទាំងមិនបង្ហាញពីការរើសអើងចំពោះអ្នកស្រី ដែលបានអញ្ជើញមកបុណ្យនៅទីតាំងឆ្ងាយ។ ក្នុងនោះអ្នកស្រីក៏បានថ្លែងអំណរគុណផងដែរដល់អ្នកសិល្បៈ និងសប្បុរសជនទាំងឡាយដែលបានបរិច្ចាគថវិការចូលបុណ្យម្ដាយអ្នកស្រី បើទោះជាមិនបានមកចូលរួមដោយផ្ទាល់។

សិល្បករដែលបានចូលរួមនៅក្នុងពិធីនោះរួមមាន លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា, អ្នកស្រី រ៉េត រ៉ូស តារាសម្ដែង, លោក អ៊ុន សិទ្ធា តារាសម្ដែង, លោក ប៉ែន ភ័ក្រសុធារិទ្ធ តារាសម្ដែង, អ្នកស្រី សយ ណារីរ័ត្ន តារាសម្ដែង, អ្នកស្រី វណ្ណ ថុន តារាសម្ដែង, លោក រុន ណាកូ ក្រុមការងារប្រចាំផ្ទះតារា និងជាតារាសម្ដែង, អ្នកស្រី ឡាញ់ សូនី តារាសម្ដែង , អ្នកស្រី ពៅ សុផាត តារាសម្ដែង, កញ្ញា ចូចូ តារាសម្ដែង និងសិល្បករចាស់ថ្មីជាច្រើនរូបទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here