ស្ងាត់ៗតារា3ដួង ក្លាយជា Brand Ambassadors ផលិតផលធំមួយ

0

បន្ទាប់ពីជម្ងឺកូវីដស្ងប់ស្ងាត់តារា3ដួងគឺលោក បញ្ញា សិទ្ធិ អ្នកនាង សុគន្ធ នីសា និងគកញ្ញា រ៉ាប៊ី ធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែអ្នកទាំង3ត្រូវបានគេប្រកាសថា នឹងក្លាយជាអ្នកតំណាងឱ្យផលិតផលធំមួយដែលនាំចូលមកពីប្រទេសកូរ៉េ។ ពិធីប្រកាសដំណែងរបស់អ្នកទាំង3នឹងត្រូវធ្វើឡើងនៅក្នុងពេលដ៏ខ្លីខាងមុខនេះផង។ លោក បញ្ញា សិទ្ធិ បានសារភាពថា តារាទាំង3ដួងរួមមានទាំងលោកផងដែរ នឹងធ្វើជាទូតសុឆន្ទៈផ្ដាច់មុខរួមគ្នាឱ្យផលិតផល Blink Blink របស់ក្រុមហ៊ុន អែននីយ៉ា ខសមេធិក ត្រឌីង ឯ.ក ។

លោកបន្តថាការងារនេះគឺលោកនិង តារាស្រី2រូបទៀតគឺអ្នកនាង សុគន្ធ នីសា និង កញ្ញា រ៉ាប៊ី នឹងដើរតួជាអ្នកផ្សព្វផ្សាយផ្ដាច់មុខលើផលិតផលមួយនេះដែលរួមមានទាំងការថតរូបហ្វិក ថតវីដេអូ និងឡាយផ្សព្វផ្សាយផង ក្នុងនោះក៏នឹងមានសកម្មភាពឃោសនាជាច្រើនទៀតក្នុងនាមជាអ្នកតំណាងផងដែរ។ លោកថានេះជាផលិតផល collagen ដែលមានការទទួលស្គាល់ត្រឹមត្រូវពីក្រសួងសុខាភិបាល ហើយក៏មានទីផ្សារមុនការប្រកាសនេះផងដែរ ទើបធ្វើឱ្យលោកនិងតារាស្រី2រូបទៀតពេញចិត្តធ្វើជាអ្នកតំណាងឱ្យផលិតផល។

ក្នុងនោះលោកក៏បានថ្លែងអំណរគុណដល់កញ្ញា អែននី អគ្គនាយិការក្រុមហ៊ុន ដែលបានជ្រើសរើសលោក និងតារាទាំង2ដួងឱ្យធ្វើការរួមគ្នា ដោយលោកសន្យាថានឹងបំពេញតួនាទីនេះឱ្យបានល្អ។ ជាមួយនឹងការប្រកាសនេះបានបង្ហាញយ៉ាងច្បាស់ថាលោក បញ្ញា សិទ្ធិ នៅតែជាតារាដែលមានប្រជាប្រិយភាពខ្លាំង ក្នុងស្រទាប់មហាជនទើបលោកទទួលបានឱកាសសម្ដែងភាពយន្តស្ទើរតែគ្មានលស់ពេលផង លេចធ្លោក្នុងអាជីពចម្រៀងផង និង ទទួលបានឱកាសក្លាយជាអ្នកដំណាងឱ្យផលិតផលនាពេលនេះទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here