ឆន សុវណ្ណារាជ និង ឱក សុគន្ធកញ្ញាផ្អែមល្ហែមគ្នាមិនខុសពីមុន

0

បើទោះបីជា សុគន្ធកញ្ញា និង ឆន សុវណ្ណារាជ មិនមែនជាគូគ្នា តែអ្នកទាំង២មានការរាប់អានគ្នាយ៉ាងស្និតស្នាលតែម្តង។ ទោះជាពេលនេះកញ្ញាមានប្តី មានកូនក៏គេនៅតែឃើញថា ស្នេហ៍មិនឈ្នះស្និតរបស់ពួកគេនៅតែមានដូចពីមុនដដែល។

គួររំលឹកថា ឆន សុវណ្ណារាជ ធ្លាប់ចាប់ដៃឱក សុគន្ធកញ្ញា ច្រៀងសម្ដែងនៅលើឆាកតន្រ្ដី ហើយពេលខ្លះអ្នកទាំង២ បានឱបគ្នាយ៉ាងស្អិតទៀតផង ទើបគេចាត់ទុកថា តារាទាំង២ ជាគូស្នេហ៍និងគ្នា។ឆន សុណ្ណារាជ ធ្លាប់លេចធ្លោខ្លាំងនៅហង្សមាស កាលពីឆ្នាំ២០០៧ ប៉ុន្ដែតាំងពីលោក ខេម ប៊ុនថៃ ហៅ ខេមរៈ សិរីមន្ដ ឈានជើងចូលហង្សមាសនោះ ធ្វើឲ្យសុវណ្ណារាជ ស្ងប់ស្ងាត់ជាងមុន ស្របពេលដែលរឿងស្នេហាលោកជាមួយនិស្សិតខ្មែរ នៅអាមេរិក កញ្ញា ”អរិយ៉ា” ក៏គ្មានដំណឹងរៀបការដែរ ហើយគេបែជាល្បីថា អ្នកចម្រៀងសំនៀងស្រទន់រូបនេះ មានប្រុសតាមស្រលាញ់ច្រើនជាងស្រីទៅវិញ៕

ដំណឹងដែល សុវណ្ណរាជមាន គូស្នេហ៍ធ្លាយកាលពីពេលថ្មីៗនេះគេ កំពុងចាំអ៊ុតមើលថា តើប្រែប្រួលឈានដល់ឱកាសចូលរោងការដូចអ្វីដែលបាន លើកឡើងបានទេ។ឯដំណឹងចចាមអារ៉ាម សុវណ្ណារាជសម្បូរប្រុសចោមស្រឡាញ់ស្ងាត់បានឬអត់។

LEAVE A REPLY

Please enter your comment!
Please enter your name here