ខុសពីគេឯងប្រឹងបិទបាំង! សុន កណ្ណិកា បែរជាប្រឹងលាតត្រដាងពីជីវិតតាមចិញ្ចឹមថ្នល់ ក្រោយក្លាយជាលោកជំទាវ

0

ខុសពីស្រ្តីភាគច្រើន ដែលបានរស់នៅខ្ពង់ខ្ពស់នៅក្នុងត្រកូលអភិជន ហើយប្រឹងបំភ្លេចអតីតកាលដែលធ្លាប់វេទនា លោកស្រី សុន កណ្ណិកា ដែលត្រូវបានគេស្គាល់ថាគឺជាអគ្គនាយិការក្រុមហ៊ុន SK Richest Attraction Co.,Ltd បែរជាប្រឹងលាតត្រដាង ពីចិញ្ចឹមតាមចិញ្ចើមថ្នល់អោយគេឯងបានដឹង ក្រោយពីមានវាសនាក្លាយជាភរិយារបស់មន្ត្រីដែលមានឋានៈជាឯកឧត្តមទៅវិញ។ លោកជំទាវ បានបង្ហោះកាលពីប៉ុន្មានម៉ោងមុន បង្ហាញយ៉ាងច្បាស់ថាលោកជំទាវនៅតែដក់អារម្មណ៍នឹងជីវិតលើចិញ្ចើមថ្នល់របស់លោកជំទាវ មិនទាន់ភ្លេចនោះឡើយ ដោយលោកបានទាំងយល់ថាបើគ្មានអតីតកាលដ៏អាក្រក់នោះ គឺគ្មានលោកជំទាវនៅក្នុងថ្ងៃនេះផង។

លោកជំទាវ ស៊ុន កណិកា បានសរសេរថា « រយះពេលជាង 7ឆ្នាំហេីយដែលខ្ញុំបានចាកចេញពីកន្លែងចញ្ចេីមផ្លូវនេះ ខែក្តៅ ក្តៅចង់ប្រេះខួរ ខែភ្លៀងសេីមខោអាវរាល់ថ្ងៃ (រូបប្រុសអង្គុយប៉ាក់អាវនោះគឺជា ប៉ារបស់ខ្ញុំ )

ពេលដែលខ្ញុំមិនសប្បាយចិត្ត ខ្ញុំតែងតែមេីលទៅកន្លែងរបងសាលាដែលវាធ្លាប់ជាជំរកខ្ញុំពីមុន បន្ទាប់មកខ្ញុំក៏មានអារម្មណ៍ល្អឡេីងវិញ

តាមពិតទៅពួកយេីងគ្រប់គ្នាមានសំណាងណាស់បេីប្រៀបធៀបជីវិតពីមុននិងអាលូវ តែគ្រាន់ពេលខ្លះយេីងភ្លេចខ្លួនកេីតទុកម៉ាពេលៗ

ពីមុនខ្ញុំធ្លាប់ជាក្មេងស្រីម្នាក់ដែលគ្មាននាក់ណាអោយតំលៃ ហេីយថែមទាំងគេមេីលងាយទៀត គិតៗទៅគ្រប់យ៉ាងដូចសុបិន ខ្ញុំមកបានឆ្ងាយហេីយ ឆ្ងាយរហូតមិនអាចសូមប្បីតែងាកក្រោយ ❤️

ខ្ញុំ សុន កណ្ណិកា អាយុ 22ឆ្នាំ មកលេីកទឹកចិត្តអ្នករាល់គ្នាអោយបន្តក្តីស្រមៃ កុំបោះបង់ គ្រប់ពេលត្រូវជឿលេីខ្លួនឯងជានិច្ច

មនុស្សមួយផែនដី អាចបោះបង់យេីងចោលបាន តែយេីងមិនអាចបោះបង់ខ្លួនឯងចោលទេ? »៕

LEAVE A REPLY

Please enter your comment!
Please enter your name here