អ្នក Tik Tok មិនតិចទេ លង់នឹងសម្រស់វ័យជាង៤០ឆ្នាំ របស់លោកស្រី រៃ សោភា

0

ស្ទើរតែគ្រប់វីដេអូ TikTok និង វីដេអូLive របស់ម្ចាស់ហាង Sophea Skincare ដែលត្រូវបានអ្នកលេង Facebook ប្រដូចថាស្រដៀងនឹងអតីតសមាជិកក្រុមចម្រៀង 2NE1 កញ្ញា Park Boom កំពុងធ្វើអោយអ្នកលេង Tik Tok មិនតិចទេ លង់នឹងសម្រស់របស់លោកស្រី ដោយម្នាក់ៗ មិនជឿថា លោកស្រីមានវ័យជាង៤០ឆ្នាំ ដូចការប្រកាសរបស់លោកស្រី ជាមួយនឹងផ្ទះតារា នាពេលកន្លងមកនោះផង។ លោកស្រីមើលទៅក្មេងវ័យ មិនសមនឹងអាយុនោះឡើយ ជាពិសេសនៅពេលតែងខ្លួនបង្អួតសម្រស់រាល់ពេល Live និង បង្ហោះ Tik Tok ម្ដងៗ។

មកទល់ពេលនេះ លោកស្រី រ៉ៃ សោភា កាន់តែទទួលបាននូវការចាប់អារម្មណ៍ទ្វេរដង បន្ទាប់ពីលោកស្រីតែងតែចែករំលែកនូវចំណេះដឹងផ្នែកថែរក្សាសម្រស់ និង បានចូលរួមចំណែកជួយព្យាបាលអ្នកដែលខូចសម្រស់មួយចំនួន ហើយមិនមានលទ្ធភាពព្យាបាលនោះអ្នកស្រីគឺជាអ្នកឯកទេសដ៏ជំនាញបន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលផ្នែកសម្ផស្សនៅវៀតណាម។ ក្នុងនោះលោកស្រីក៏ជាស្ត្រីដ៏ជោគជ័យក្នុងអាជីវកម្មបើកហាងថែរក្សាសម្ផស្ស Sophea Skincare ដល់ទៅ3កន្លែងនាពេលបច្ចប្បន្នផងដែរ ខណៈដែលសាខានីមួយៗរបស់ហាងលោកស្រី ពិសេសនៅផ្សារ សុវណ្ណា និងផ្សារទួលពង្រ គឺភ្ញៀវតម្រៀបគ្នាចាប់លេខឯណោះជារៀងរាល់ថ្ងៃ ដោយសារតែទីតាំងទាំងនោះឯកទេសផ្នែកព្យាបាលមុន មុខប្រហោង មុខជាំ មុខខ្មូត អាចម៍រុយ និងអ្នកដែលវះកាត់ខូចទម្រង់មុខជាដើម។
https://m.facebook.com/story.php?story_fbid=3713117368701010&id=100000083508935
https://m.facebook.com/story.php?story_fbid=3694194053926675&id=100000083508935

LEAVE A REPLY

Please enter your comment!
Please enter your name here