តូតា ដាក់ឈ្មោះកូនប្រុសយ៉ាងពិរោះជិតដល់ពេលសម្រាល

0

តារាសម្តែង មានសំណាង ម៉ាក់ សែនសូនីតា ក្រោយពេលរៀបការឃើញថាជីវិតស្នេហាប្រកបដោយសេចក្តីសុខពេញលេញ។ មកទល់ពេលនេះនាងបានរកតំណក់ឈាមតពូជ ពពោះកូនប្រុសដំបូងអោយបណ្តូលចិត្តស្វាមីបានបីបម។ឆាប់ៗនេះ តូតា និងសម្រាលកូនហើយក៏បានសម្រេចចិត្ត ដាក់ឈ្មោះកូនប្រុសនោះរួចហើយក្រោមការឯកភាពគ្នា។

ក្នុងពេលជិតសម្រាលកូន តូតា នៅតែធ្វើខ្លួនសប្បាយៗតែងកាយ យ៉ាងប្រណិតថតរូបញញឹមញញែម បង្ហាញអោយហ្វេនៗបានទស្សនា។ បើនិយាយពីស្ទីលតុបតែងកាយ របស់នាងពេលថតនៅលើបណ្តាញសង្គមមើលទៅពិតជា ប្លែកប្តូរស្តាយពីមួយទៅមួយយ៉ាងពិសេស សមជាតារាម៉ូដែល។ យ៉ាងណាលទ្ធផលឈ្មោះ កូនប្រុសរបស់ តូតា បានសម្រេចដាក់ឈ្មោះពេញលេញហើយក្រោមឈ្មោះថា «ប៉ុល បូនីតូ» ដែលជាឈ្មោះរវាងនាង និង ស្វាមីហើយឈ្មោះខាងក្រៅច្របាច់ចូលគ្នានិងឯកភាព។

តូតា ពិតជាមានសំណាងបើទោះជា បានស្វាមីពោះម៉ាយ ប៉ុល វិបូរ ហៅ នីត ក៏មិនអោយវតូតា មានការនឿយណាយចិត្តឡើយ។ ពូកែថ្នាក់ថ្នមតែម្តងនិង មានការសណ្តោសស្រឡាញ់ដល់តូតា ។ លើសពីនេះថែមទាំង ទទួលបានមុខរបរពេញដៃ ដូចជាបើកហាងលក់ពេជ្រ កសិដ្ឋានចិញ្ចឹមគោ ជ្រូក និងរបរលក់ផលិតផលតាមអនឡាញដែលតូតាកាន់កាប់ជាលោកស្រីថៅកែ។

LEAVE A REPLY

Please enter your comment!
Please enter your name here