រិន ឆាន្នី កំពុងលូតទៅមុខក្រោយស៊ូជាមួយដំណើរចម្រៀង

0

អតីតបេក្ខជន ប្រឡងកម្មវិធី X factor Cambodia ម្នាក់ទៀតហើយដែលបាន តស៊ូរហូតចេញច្រៀងតាមបណ្តាកម្មវិធីផ្សេង តាមកញ្ចក់ទូរទស្សន៍។ ការសាងបានផលផ្លែបែបនេះ នៅពេលដែលលោកក៏បានតស៊ូ ជាមួយអាជីពមួយនេះខ្លាំងណាស់ដែរទំរាំបានមកដល់ចំនុចនេះបើទោះជាមិនលាន់ខ្លាំងតែនេះជាសញ្ញាថ្មី។

រិន ឆាន្នី ជាតារាចម្រៀង មានទឹកដមសំឡេងពិរោះ មុតមាំ នៅដែលពេលឡើងបង្ហាញសមត្ថភាពនៅតាម កម្មវិធីខនសឺតនានាធ្វើអោយអ្នកទស្សនាមានការចាប់អារម្មណ៍។ ជាក់ស្តែងកាលពីមុននេះលោកបានឡើង កម្មវិធី«រាត្រីកម្សាន្ត»ជាមួយមិត្តភក្តិដែលគេស្គាល់ជាតារាដូចគ្នាមាន សុវណ្ណារិទ្ឋ ដាណេបង្កការរួមដៃគ្នាច្រៀងរាំយ៉ាង ចាប់ចិត្តសំឡេងច្រៀងមួយបែបម្នាក់ៗ។ មកទល់ពេលនេះ ឆាន្នីបានក្រសោបការងារគួរកត់សម្គាល់ដូចជាត្រៀមចេញចម្រៀង Original song ច្រៀងប្រចាំហាងយប់ឡើង៣កន្លែង និងការងារព្រឹកឡើងតាមកម្មវិធីមួយចំនួនទៀត។

រិន ឆាន្នី លើកឡើងថាបើទោះជាយើងមានសន្ទុះមិនទាន់ខ្លាំងតែបានប៉ុណ្ណឹងគិតថាល្អសម្រាប់ជីវិតជាតារារបស់យើង។ អ្វីដែលត្រូវគិតបន្តត្រូវខំតទៅទៀតដើម្បីពង្រីកការងារ ស្នាដៃនិងភាពលូតលាស់ ។ ប្រជាប្រិយភាពមិនមែនទាល់តែល្បីលឿននោះទេ គឺដើរសន្សឹមៗមួយៗទើបយើងទៅមុខបានទៀត។លោកសង្ឃឹមថាទៅមុខទៀតប្រសើរជាងនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here