ឈីន រតនៈមិនបានពានក៏សុំត្រឹមមហាជនស្រឡាញ់នាងដដែលផង

0

កម្មវិធី I am Single Cambodia រដូវកាលទី២ បានឈ្នះទៅលើកញ្ញា វី ឌីណែត កូនស្រីលោក ហួរ ឡាវី។ ការប្រកួតវគ្គនេះ មានការប្រជែងគ្នាខ្លាំងហើយអ្នកមកប្រឡង ក៏សុទ្ឋសឹងតែជាតារាចម្រៀង អាជីពមានការគាំទ្រខ្លាំងបំផុត។ក្នុងនោះ ឈីន រតនៈក៏ក្លាយជាគូប្រជែង មួយជាមួយម្ចាស់ពាន ហើយនាងត្រូវគេតាមដានយ៉ាងខ្លាំងការប្រឡងនេះ។

ការប្រឡងចម្រៀងអាជីពលំដាប់ថ្នាក់ពិភពលោក I’m Singer Cambodia របស់ស្ថានីយទូរទស្សន៍ហង្សមាសបានបញ្ចប់ហើយកាលពីចុងសប្តាហ៍កន្លងទៅ ម្ចាស់ពានបានទៅលើកញ្ញា វី ឌីណែត ខណៈពេលដែលតារាចម្រៀងដែលមានការចាប់អារម្មណ៍ពីមហាជនកញ្ញា ឈិន រតនៈ បានត្រឹមខកចិត្ត។

ឈីន រតនៈ ត្រូវបានគេមើលឃើញថា នាងបានបង្ហាញខ្លួន ជាមួយនឹងទឹកដមសម្លេងបានយ៉ាងល្អពីមួយវគ្គទៅមួយវគ្គ ក្នុនោះបើសង្កេតឃើញមើលទៅហ្វេសប៊ុកផ្លូវការរបស់កម្មវិធី I’m Singer Cambodia នោះគឺនៅពេលដែលនាងឡើងច្រៀងនោះក៏មានអ្នកចូលមើលច្រើនជាងគេរាល់សប្តាហ៍ផងដែរ។ទាំងអស់នេះត្រូវបានគេសន្មត់ថា ឈិន រតនៈ នឹងអាចគ្រងពានកម្មវិធីមួយនេះជាក់ជាមិនខានឡើយ ។

ឈីន រតនៈ មិនបានលើកពានក្នុងកម្មវិធីដ៏ធំមួយនេះ តារាចម្រៀងរូបនេះបានបង្ហោះសារថា សូមគោរពអរគុណទៅដល់ បងប្អូនពូមីង អ៊ុំពូមីង និង fanរបស់នាងខ្ញុំទាំងអស់ដែរខំចំណាយពេលវេលា និងសារគាំទ្រមកកាន់រូបនាងខ្ញុំតាំងពីវគ្គដំបូងរហូតមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ។អរគុណលោកគ្រូ គង់ សុភក្តី ដែលតែងតែខិតខំក្នុងការឆ្នៃភ្លេចទាំងយប់ទាំងថ្ងៃអស់ពីកម្លាំងកាយនិងកម្លាំងចិត្ត
អ្វីដែលនាងខ្ញុំសោកស្តាយគឺខ្ញុំមិនអាចយកជោគជោគជ័យជូនអ្នកម្តាយរបស់ខ្ញុំនិងអ្នកគាំទ្រទាំងអស់គ្នាបាន។ នាងបញ្ជាក់ថា ទោះបីជានាងខ្ញុំមិនបានទទួលជ័យលាភ័យក៏ពិតមែន ប៉ុន្តែនាងខ្ញុំនៅតែសប្បាយចិត្តដែលនាងខ្ញុំមានអ្នកគាំទ្រទាំងអស់គ្នាដែរស្រលាញ់ខ្ញុំយ៉ាងពេញទំហឹង នេះហើយគឺជាកម្លាំងចិត្តដ៏ធំធេងបំផុតសម្រាប់រូបនាងខ្ញុំ ឈីន រតនៈបម្នាក់នេះសុំផ្ញើក្ដីស្រលាញ់និងការគោរពដ៏ខ្ពង់ខ្ពស់បំផុតទៅដល់ពុកម៉ែរបងប្អូនទាំងអស់គ្នាផងណា បើតាម ឈិន រតនៈ ការបរាជ័យថ្ងៃនេះមិនមែនជាឧបសគ្គ សម្រាប់រូបនាងខ្ញុំឡើយ សង្ឃឹមថាចប់កម្មវិធីទៅបងប្អូននៅតែស្រលាញ់និងគាំទ្រ ឈីន រតនៈ ដដែលកុំភ្លេចស្រលាញ់ រតនៈ អោយច្រើនៗ ហើយខ្ញុំក៏ស្រលាញ់អ្នកទាំងអស់គ្នាអស់ពីបេះដូងដូចគ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here