ស្ថិតក្នុងសិល្បៈច្រើនឆ្នាំ ព្រះកាយ ច័ន្ទ គេចផុតអាស្រូវស្នេហ៍

0

ចូលសិល្បៈច្រើនឆ្នាំដែរ តែតារាសម្តែងនិង ជាតារាបង្ហាញម៉ូដស្រអែមស្រស់ ព្រះកាយ ច័ន្ទ ដែលមានឈ្មោះពិតថា រ៉ា សូនីតា មិនដែលមានព័ត៌មានអាស្រូវរឿងមានទំនាក់ទំនង ស្នេហាជាមួយនឹងបុរសណាម្នាក់នៅក្នុងសិល្បៈនោះឡើយ ។ ការបិទបាំងរឿងស្នេហា បែបនេះមិនដឹងថានាងមិនហ៊ានបើកចិត្ត ឬ មួយឪពុកម្តាយចេញបម្រាមតឹងរឹង។

បើទោះជា ព្រះកាយ ច័ន្ទ ក្លាយជាតារាយូរឆ្នាំបែបណា តែជាក់ស្តែងនាងត្រូវបានលោកឪពុក និង ម្តាយ ដើរតាមឃ្វាលចង់គ្រប់កម្មវិធី។ ប្រការនេះប្រហែលជាគេមើលឃើញថា នាងជាមនុស្សស្រីហើយ ជាប់ឈ្មោះជាតារា ទើបមិនចង់អោយមានអ្នកណាតាមចែចង់រំខានចិត្ត។ បែបនេះទើបតារា រាងស្រឡូនរូបនេះនៅតែជាក្មេងក្នុងបេះដូង ឪពុកម្តាយគ្រប់ពេលចេញទៅណាមកណា។ បើមានកន្លង់ណាចង់ប៉ះពាល់ ឬសួរនាំត្រូវតែឆ្លងយោបល់ពីចាស់ទុំមុនសិន។ មូលហេតុនេះហើយទើបព្រះកាយ ចន្ទ ជៀសផុតរឿងរ៉ាវស្នេហាជាមួយអ្នកណានៅពេលអាណាព្យាបាល តាមកៀកជាប្រចាំ។

បើទោះបីជាមិន ដែលលេចឡើងនូវ ទំនាក់ទំនងណាមួយ ក៏មិនមានន័យថា តារា សម្តែងរាងខ្ពស់ស្រឡេះ រូបនេះគ្មានអ្នកបញ្ចាំចិត្តនោះឡើយដោយឡែកកាលពីពេលថ្មីៗនេះ នាងបែរជាបង្ហើបពីគ្រោងការៀបការរបស់នាង នៅ ច្រើនឆ្នាំទៅមុខទៀត គឺ ស្ថិតនៅក្នុងចន្លោះ ៣១ ឫ ៣២ឆ្នាំ ដោយពេលនេះព្រះកាយ ច័ន្ទទើបតែ ២៥ឆ្នាំប៉ុណ្ណោះ ។ នាងលើកឡើងថាបុរស ដែលនាងរើសយកជាគូគាប់ អាយុបងប្រហែល៤ឬ៥ឆ្នាំ មានចំណេះវិជ្ជា ជាសំខាន់និងមានទឹកចិត្តថ្លឹងថ្លែងល្អអាក្រក់ត្រឹមត្រូវ ហើយស្លូតបូតគោរពចាស់ទុំ និងមានសុជីវធម៌ល្អសមភ្នែកញាតិ។

LEAVE A REPLY

Please enter your comment!
Please enter your name here