រងពីដើមខែមិថុនា ឆ្នាំ២០២០ តារាសម្ដែង អ្នកនាង លី ម៉ារីណា និង ស្វាមី ត្រូវឃ្លាតពីគ្នាម្យ៉ាងនៅអាមេរិក និង ម្យ៉ាងនៅស្រុកខ្មែរ ហើយមិនអាចចុះឡើងគ្នាបាន ដោយសារជម្ងឺកូវីត១៩។ ដូចកន្លង់ ទើបក្នុងពិធីខួបកំណើតកូនប្រុសវ័យ6 ឆ្នាំកាលពីថ្ងៃទី 24 ខែកញ្ញា ឆ្នាំ 2020 មុននេះ អ្នកនាងបានបង្ហាញអារម្មណ៍ក្ដុកក្ដួល បន្ទាប់ពីអវត្តមានស្វាមីមិនបានចូលរួមដូចរាល់ឆ្នាំ។
អ្នកនាង លី ម៉ារីណា លើកឡើងថា ពិធីខួបកំណើតឆ្នាំនេះ បើធៀបនឹងឆ្នាំកន្លងទៅ គឺអ្នកនាងមិនសូវសប្បាយចិត្តអស់ពីបេះដូងនោះទេ ដោយសារតែស្វាមីមិនអាចមកចូលរួមដោយសារការបិទជើងហោះហើរព្រោះកូវីដ-19 ប៉ុន្តែមកពីអ្នកនាងទម្លាប់ធ្វើឱ្យកូនប្រុសទៅហើយ ទើបមិនអាចខកខាននៅក្នុងឆ្នាំនេះ។ នៅក្នុងពិធីនេះអ្នកនាងធ្វើឡើងត្រឹមតែ15តុប៉ុណ្ណោះ តែគេកត់សម្គាល់ថាភ្ញៀបកិត្តិយសភាគច្រើនសុទ្ធសឹងតែជាតារាល្បី និងរួមមានវត្តមានអ្នកមានកិត្តិយសនៅក្នុងសង្គមចូលរួមជាច្រើននាក់ផងដែរ។
អ្នកនាងថា កាន់តែក្ដុកក្ដួលនៅពេលបើក Facebook ឡើងបែជាឃើញរូបបីនាក់ស្វាមី ក្នុងពិធីខួបកំណើតកូនកាលពីឆ្នាំមុនៗ និងកាត់តែចង់ស្រក់ទឹកភ្នែកនៅពេលស្វាមី Call មកជូនពរ និងផ្ដាំផ្ញើរសុំឱ្យអ្នកនាងនិងកូនថែរទាំសុខភាព ក្នុងពិធីជួបជុំដែលមានការផ្ទុះឡើងនូវកូវីដ-19មិនទាន់ស្ងប់នេះ។ គួរបញ្ជាក់ផងដែរថា នៅក្នុងពិធីខួបកំណើតកូនប្រុសអ្នកនាងនាថ្ងៃនោះ គេឃើញមានវត្តមានលោកជំទាវ ហ៊ុន ស៊ីណាត, អ្នកនាង ម៉ៅ ស៊ីណាត , អ្នកនាង ចន ច័ន្ទលក្ខិណា, លោក ផាត់ តារារ័ត្ន ស្ថាបនិកគ្រួសារតារាកម្ពុជា, អ្នកស្រី ចាន់ ស្រីម៉ុច ម្ចាស់ហាង NT Salon, តារាកំប្លែង អ្នកនាង ប៉េង ប៉ោង, អ្នកនាង ឈួន សុវណ្ណឆៃ, អ្នកនាង កែវ ពេជ្រពិសី, តារាចម្រៀងយុវវ័យលោក Eno ព្រមទាំងតារាសិល្បៈប្រុសស្រីល្បីៗជាច្រើនរូបទៀត។
ខាងក្រោមនេះជាទិដ្ឋភាពក្នុងពិធីខួបកំណើតកូនប្រុសអ្នកនាង លី ម៉ារីណា
![](https://i0.wp.com/phteasdara.com/wp-content/uploads/2020/09/IMG_20200925_075121_957.jpg?resize=696%2C464)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2020/09/IMG_20200925_075001_756.jpg?resize=696%2C464)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2020/09/IMG_20200925_074953_761.jpg?resize=696%2C464)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2020/09/IMG_20200925_074923_171.jpg?resize=696%2C464)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2020/09/IMG_20200925_074822_255.jpg?resize=696%2C464)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2020/09/IMG_20200925_074805_215.jpg?resize=696%2C464)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2020/09/IMG_20200925_074738_434.jpg?resize=696%2C1046)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2020/09/IMG_20200925_074742_805.jpg?resize=696%2C464)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2020/09/IMG_20200925_074706_459.jpg?resize=696%2C464)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2020/09/IMG_20200925_074651_722.jpg?resize=696%2C464)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2020/09/IMG_20200925_074644_023.jpg?resize=696%2C464)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2020/09/IMG_20200925_074634_142.jpg?resize=696%2C464)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2020/09/IMG_20200925_074626_030.jpg?resize=696%2C464)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2020/09/IMG_20200925_074612_318.jpg?resize=696%2C464)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2020/09/IMG_20200925_074713_226.jpg?resize=696%2C1046)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2020/09/IMG_20200925_074715_360.jpg?resize=696%2C1046)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2020/09/IMG_20200925_074718_679.jpg?resize=696%2C464)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2020/09/IMG_20200925_074730_516.jpg?resize=696%2C464)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2020/09/IMG_20200925_074747_524.jpg?resize=696%2C464)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2020/09/IMG_20200925_074858_424.jpg?resize=696%2C464)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2020/09/IMG_20200925_074903_517.jpg?resize=696%2C1046)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2020/09/IMG_20200925_074932_476.jpg?resize=696%2C464)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2020/09/IMG_20200925_074948_084.jpg?resize=696%2C464)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2020/09/IMG_20200925_075004_055.jpg?resize=696%2C464)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2020/09/IMG_20200925_075047_039.jpg?resize=696%2C464)