ទើបបង្ហាញតម្រុយ សូដា នីតា ស្ងាត់ទៀតហើយ

0

កាលពីមួយរយៈពេលមុន សូដា នីតា បានបង្ហាញតម្រុយល្អៗជាមួយដំណឹងស្នេហា ដោយធ្វើអោយគេសង្ស័យថា នាង និង តារាសម្ដែងមួយរូប គឺលោក យុទ្ធ ឋានៈ ទំនងជាមានដំណឹងល្អ។ ប៉ុន្តែពេលនេះ បែរជាស្ងាត់ ដោយនាងប្រកាសថា នៅឆ្នាំ២០២១ ក៏នឹងស្ងាត់រឿងស្នេហាផងដែរ តែនាងរំលេចដំណឹងល្អផ្សេង។

សូដា នីតា បានប្រកាសថា នាងនឹងបើកឱកាសទទួលយក ការងារជាថ្មីទៀតសម្រាប់ការសម្តែង នៅក្រៅប្រទេស ដោយចាប់ពីដើមឆ្នាំ២០២១ខាងមុខ នាងនឹងទទួលដំណើរចេញទៅក្រៅដើម្បីសម្ដែង។ ឯបញ្ហាសេ្នហាវិញ នាងថាមានវ័យច្រើនទៅហើយ ដូច្នេះមានតែផ្អឹបបន្តទៀត។ស្រីស្រស់ សូ ដានីតា បញ្ជាក់ថា នៅក្នុងឆ្នាំ២០២១ខាងមុខនេះនាង ពិតជាមានដំណឹងល្អពិតមែនហើយក៏បាន ព្រមព្រៀងគ្នាផងដែរ តែនោះមិនមែនជាការពាក់ព័ន្ធនឹងការរៀបចំគូជីវិតស្នេហាអ្វី នោះទេ តែនោះគឺរូបនាងនឹងមានគម្រោង ចេញទៅសម្តែងនៅឯក្រៅប្រទេស ដែលធ្លាប់ស្ងាត់យូរ។ ប្រទេសដែលនាងទៅសម្ដែង ក្រោយផ្ទុះកូវីត១៩នោះ គឺទឹកដី មហាអំណាចសហរដ្ឋអាមេរិក ដែលតារា ស្រីរូប នេះបាននិយាយជាមួយគេ ( អ្នក រៀបចំកម្មវិធី )រួចមកហើយ និង ចាំតែដល់ថ្ងៃដែលត្រូវចេញទៅសម្តែងតែប៉ុណ្ណោះ ។

នៅក្នុងពេលនេះ មិនទាន់ដល់ឆ្នាំ២០២១ នោះទេប៉ុន្តែ តារាសម្តែង តារាចម្រៀង និង ជាតារាម៉ូដែល កញ្ញា សូ ដានីតា ស្រាប់តែមានគម្រោងការងារ សិល្បៈជាច្រើនទាំងនៅក្នុងស្រុក និង ក្រៅស្រុក ដែលរូបនាងត្រៀមខ្លួន នឹង ឆាប់យកឱកាសមួយនេះអោយល្អបំផុត។ មានអាយុ៣៩ឆ្នាំ ក៏ដោយ ក៏ សូ ដានីតា នៅតែស្រស់ស្អាត និង ការលែងខ្លួន ទាក់ទាញ មិន ចាញ់តារាស្រី ក្មេងៗនោះទេ រីឯចំពោះរឿងស្នេហាវិញ រូបនាងហាក់មិនសូវខ្វល់ខ្វាយ ក្រោយ ពី មានបុរសជាច្រើនតាម ញ៉ែញងរូបនាង នេះ ក៏ ព្រោះតែរូបនាងធ្លាប់ជួបប្រទេះ ស្នេហាមិនសមបំណងពីមុនមក ទើបនាងហាក់មិនទាន់បើកចំហរបេះដូងទទួលយកសុភាពបុរសណាម្នាក់នាពេលនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here