សួស វីហ្សា និង ស្វាមី សំបូររឿងពពាក់អារម្មណ៍គ្នា ពេលពោះកាន់តែខ្ទាតធំ

0

ថ្មីៗនេះ អ្នកនាង សួស វីហ្សា បានទិញរថយន្ត ទំនើបមួយគ្រឿងទៀតជាកាដូបង្ហើយដល់ស្វាមី មុនពេលអ្នកនាងដល់ថ្ងៃសម្រាលកូន នៅដើមខែ១០។ នេះមិនមែនជាលើកទី១ទេ ដោយម្នាក់ៗយល់ថា អ្នកទាំងពីរគឺជាគូស្នេហ៍ ដែលសំបូររឿងពពាក់អារម្មណ៍គ្នា និងធ្វើអោយគេសរសើរអ្នកទាំងពីរដែលសំបូរលុយធ្វើកាដូ ពពាក់អារម្មណ៍គ្នាសុទ្ធតែធំៗមិនអស់មិនហើយនោះផងដែរ។

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ កូនស្រី សួស វីសា និង លោក ថមមី នឹងមើលឃើញពន្លឺថ្ងៃហើយ ក្នុងពេលដែលអ្នកទាំង ពីរកំពុងរង់ចាំ យ៉ាងអន្ទះសារចង់ឃើញមុខកូនស្រីដំបូងរបស់ពួកគេ ។ រូបភាពពពោះជិតគ្រប់ខែ របស់តារាចម្រៀង ផលិតកម្ម ហង្ស មាស សួស វីសា ក៏ធ្វើអោយទាក់ទាញណាស់ដែរ ជាពិសេសគឺពេលគ្រងឈុតបុរាណកន្លងទៅ។ អ្នកនាង កាន់តែធ្វើអោយមានការចាប់អារម្មណ៍បន្ថែមទៀត ក្រោយពីបានបង្ហោះសារថា «ពេលវេលា ដែលរង់ចាំជួបមុខកូនស្រីជាទីស្រលាញ់របស់ខ្ញុំកាន់តែកៀកនឹងមក ដល់ ហើយនៅសល់តែ២០ថ្ងៃទៀតទេ ម្តាយបានជួបមុខកូនហើយ កែវភ្នែករបស់ម៉ាក់។ ម៉ាក់ៗ ពពោះបាន៣៤សប្តាហ៍៤ថ្ងៃ ហើយដើ មខែ១០ បានជួបមុខអូន ជេននី ហើយណា អ៊ំ ពូ មីង លោក តា លោកយាយ។ សូម អរគុណដល់បងប្អូន អ៊ំ ពូ មីង ទាំងអស់ គ្នា សម្រាប់ពាក្យ ជូនពរល្អៗ មកកាន់ក្រុមគ្រួសាររបស់ខ្ញុំ» ។
ចាប់តាំងពី អំឡុងពេល ពពោះនោះមកទាំង សួស វីសា និង លោក ថមមី បានទម្លាក់ចោលការងារសិល្បៈ ស្ទើរទាំងស្រុង ដើម្បី ទុកឱកាសបានច្រើនមើលថែកូនដំបូង របស់ពួគេ ក្នុងនោះ តារា ចម្រៀង រូបនេះត្រូវគេ មើលឃើញថា នាងជានារី ដែលមានភាព កក់ក្តៅ និង សុភមង្គលយ៉ាងខ្លាំង ដោយសារតែនាងបានទទួល ការថ្នាក់ថ្នម និង ការមើលថែយ៉ាង យកចិត្តទុកដាក់ បំផុតពីស្វាមី ។

យ៉ាងណាក្ដី បើទោះបីជាអ្នកទាំងពីរបានលុបចោលការងារ សិល្បៈមួយរយៈនេះក៏ដោយ ប៉ុន្តែគូភរិយាស្វាមី ដែលជាអ្នកសិល្បៈ ដូចគ្នានេះតែងតែបង្ហាញសុភមង្គលគ្រួសារ របស់ពួកគេតាមរយៈការ ស្និទ្ធស្នាល និង ផ្អែមល្ហែម តាមរយៈការដើរលេងកម្សាន្តនៅតាម រមណីយដ្ឋាននានាជាបន្តបន្ទាប់ មិនចាញ់គូស្វាមី ដែលជាអ្នកសិល្បៈ ដូចគ្នាមួយចំនួនទៀតនោះឡើយ។ ក្រោយសម្រាលកូនបានរឹងដៃ ជើងវិញ វីហ្សា នឹងមកច្រៀងបម្រើប្រិយមិត្តតាមការសន្យា ព្រោះនាងក៏មានចិត្តនឹករលឹកហ្វេនៗ ដែលរង់ចាំការសម្តែងរបស់នាង។


LEAVE A REPLY

Please enter your comment!
Please enter your name here