ថោនស្ងាត់ប្រតិកម្ម ក្រោយ ឆឹម សក្កដា ល្មើសកុងត្រាចេញបទផ្ទាល់ខ្លួន

0

មានការចាប់អារម្មណ៍មិនតិចទេបន្ទាប់ពីលោក ឆឹម សក្កដា តារាចម្រៀងកុងត្រា បានបញ្ចេញបទចម្រៀងផ្ទាល់ខ្លួននៅលើ ឆាណេល យូធូប ដែលជាកម្មសិទ្ធរបស់លោកកាល់ពីអំឡុងភ្ជុំបិណ្ឌកន្លងទៅ។ អ្វីដែលគួរចាប់អារម្មណ៍ទៅទៀត គឺ ផលិតកម្មថោន បែរជារក្សាភាពស្ងប់ស្ងាត់ គ្មានប្រតិកម្មនឹងចម្រៀងរបស់លោកនាពេលនេះ។

- Advertisement -

លោក ឆឹម សក្កដា គឺជាតារាចម្រៀងកុងត្រាប្រចាំផលិតកម្មថោន ដែលត្រូវគេដឹងថាមិនមានសិទ្ធិសូម្បីតែបង្ហោះបទចម្រៀងនៅលើយូធូបផ្ទាល់ខ្លួន កុំថាឡើយដល់ផលិតបទផ្ទាល់ខ្លួនខុសពីគោលកាណ៍ របស់ផលិតកម្មថោន។ ចម្រៀងដែលលោកបានបង្ហោះឡើងកំពុងតែធ្វើអោយផ្ទុះនៅមន្ទិល ថាលោកបានផ្តាច់កុងត្រាពីផលិតកម្មថោន រឺ ក៏ល្មើសនៅក្នុងផលិតកម្មមួយនេះដោយលួចចេញបទផ្ទាល់ខ្លួន ផ្ទុយពីកុងត្រាដែលធ្វើឡើងរបស់ផលិតកម្មថោន។

ពាក់ពន្ធ័នឹង បញ្ហានេះតារា សម្តែងនិងជាតារាចម្រៀង លោក ឈឹម សក្កដា បានសារភាពថា លោកពិតជាបានបញ្ចេញបទចម្រៀងផ្ទាល់ខ្លួននៅលើឆាណេលយូធូបនោះពិតមែន តែលោកអះអាងថានោះគឺដោយសារតែផលិតកម្មថោន មិនអើពើចំពោះខ្លួនផ្ទុយពីអ្វីដែលបានកុងត្រាគ្នាតែប៉ុណ្ណោះ ។ លោកថាតាមកុងត្រា លោកគ្មានសិទ្ធផលិតបទផ្ទាល់ខ្លួន និង យកបទដែលលោកបកស្រាយយកទៅបង្ហោះនៅលើឆាណេល រឺ ក៏ផេក ឯកជនក្រៅពីផលិតកម្មថោននោះឡើយ។ តែផលិតកម្មថោនក៏ត្រូវតែផលិតបទចម្រៀងអោយលោកដោយមិនអោយស្ងាត់លើសពីបីខែនោះដែរ ដោយសារតែហេតុផលលោកគ្មានបទចម្រៀងទាល់តែសោះរយៈពេលច្រើនខែ នៅក្នុងផលិកម្មថោន ខុសពីកុងត្រានេះហើយ ទើបលោកបង្ខំចិត្តផលិតបទចម្រៀងផ្ទាល់ខ្លួន កាលពីអំឡុងបុណ្យភ្ជុំ ដើម្បីកុំអោយស្ងាត់ក្នុងចំណោមអ្នកគាំទ្ររបស់លោក។

លោក ឆឹម សក្កដា ថាតាំងពីកុងត្រាជាមួយផលិតកម្មថោន លោកទើបតែមានបីបទប៉ុណ្ណោះ ដោយច្រើនខែចុងក្រោយគឺមិនមានបទច្រៀងទាល់តែសោះ។ ជាមួយគ្នានេះ លោកអះអាងថា ដ៏រាបណាថោនមិនផលិតបទចម្រៀងអោយនោះទេគឺ លោក និង បន្តចេញបទចម្រៀងបែបនេះបន្តទៀត ដោយមិនបន្តអោយកេរ្តិ៍ឈ្មោះស្ងប់ស្ងាតនោះឡើយ។ យ៉ាងណាក៏ដោយនៅមិនមានការឆ្លើយតបពីផលិតកម្មថោននៅឡើយទេ ពាក់ពន្ធ័ និងការចេញបទចម្រៀងខុសពីគោលការថោន របស់លោក ឈឹម សក្កដា នៅពេលនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here