បើយោងទៅលើតួលេខ នៃការផ្ញើសាររបស់មហាជន ដែល បានគាំទ្រ តារាចម្រៀង សំណប់ចិត្តពួកគេ ឃើញថា រវាង វី ឌីណែត និង ឈីន រតនៈ មានតួលេខផ្ញើសារប្រកិតគ្នានៅប៉ុន្មាន សប្តាហ៍នេះ ខណៈដែលតារាចម្រៀងទាំងពីរដួង ក៏ពពារប៉ែងជើងគ្នា កាន់តែខ្លាំងទាំងស្ទីលតែងខ្លួន និង ការបញ្ចេញទឹកដមសំលេង ដើម្បីទប់កុំអោយធ្លាក់សំលេងបោះឆ្នោត។ ពួកគេ កំពុង តែក្លាយ ជាខ្លាកំណាច ប្រជែង យុទ្ឋគុន នៅក្នុង កម្មវិធី I am a Single Cambodia វគ្គ២ ដែលឈានមកដល់វគ្គផ្តាច់ព្រត្រ័ ហើយកាន់តែល្អមើល។
បើនិយាយ ពីវី ឌីណែត ធ្លាប់ចូលប្រឡងកម្មវិធីខាងលើនេះ ម្តងរួចទៅហើយ កាលពីឆ្នាំមុន ប៉ុន្តែមិនមានភាពជោគជ័យឡើយ ។ នេះជាការតាំងចិត្តលើកទី២ហើយ ដោយនាងអាចរក្សាជំហ៊ាន បោះពួយទៅមុខ ពីមួយវគ្គទៅមួយវគ្គ យ៉ាងរលូន។ ជាពិសេស បើពិនិត្យលើ ការប្រកាសលទ្ឋផល ឌីណែត បើមិននៅលេខរៀងទី១ ឬក៏ត្រឹមទី២ គឺឆ្លាស់គ្នាជាមួយ ឈីន រតនៈ។ ជាការល្អ ពេលនេះ ឌីណែត បាន ចូលដល់វគ្គផ្តាច់ព្រត្រ័ ដោយក្នុងចំណោម បេក្ខជន៧ រូប ដោយនាងឈរលើសំឡេងសារនាំមុខគេ លំដាប់ទី១ នាវគ្គទី២នេះ។
ចំណែក ឈីន រតនៈ វិញ នាង ទើបតែ មកប្រឡង កម្មវិធីនេះ ដំបូងទេ ក្រោយក្លាយជា អ្នកចម្រៀងលេចធ្លោ។ ជាមួយ សំឡេងល្អឆ្វាច រតនៈ ពិតជាបានបង្កភាពភ្ញាក់ផ្អើល ក្រោយពេល បទចម្រៀងនាងមួយៗ មានភាពលំបាកធ្វើ ហើយបើមិនមានតិចនិច ច្រៀងនោះ គឺទៅមិនរួចឡើយ តែនាងនៅតែធ្វើបានល្អ។ ចំណែក ការផ្ញើសារវិញ នាងអាទិត្យខ្លះបានលេខ១ និង ខ្លះទៀត បានលេខ២ ធ្វើអោយដៃគូ មិនអាចមើលស្រាលបានឡើយ គឺម្ដងម្នាក់នឹង វី ឌីណែត។
ចាំមើលមាន អ្វីប្រែប្រួល បើម្នាក់ៗ មានភាព ទាក់ទាញ ដូចគ្នា ហើយ រំពឹងលើ ភាពវ័យឆ្លាតនិងសមត្ថភាពប៉ុណ្ណោះ។ លើសពីនេះ ក៏មិនអាចមើលរំលង បេក្ខជន តារាចម្រៀង ផ្សេងទៀតបានដែរ ព្រោះសុទ្ឋ តែមានហ្វេនៗ គាំទ្រដូចៗគ្នា។