អ៊ុច ច័ន្ទរស្មី ហៅ ម៉ាយ៉ា រំលេចភាពសិចសុី ក្រោយមានជំនួញ

0

វី ជេ រស្មី ដែលមហាជនស្គាល់ និង មានឱកាសបង្ហាញវត្តមានជាមួយការងារ សិល្បៈ រហូតមកទល់ ពេលនេះ នៅ តែបង្ហាញ ស្នាដៃ លើ អាជីពដដែល។ ថ្មីៗនេះ រស្មី ឬម៉ាយ៉ា បានបង្ហាញ រូបភាពទាក់ទាញ ក្រោយពេល ម៉ាយ៉ា រូបនេះ បើកជំនួញផ្ទាល់ខ្លួន បន្ទាប់ពីសន្សំបានដើមទុន។

មិន ចាញ់ គេប៉ុន្មានឡើយ ដែល រស្មី ឬម៉ាយ៉ា ត្រូវ បានគេសរសើរថា ការលេងស្ទីល បង្អួត សម្រស់ សិចសុី របស់នាង ពិតជា ស្រស់សោភា គួរអោយគយគន់ តែម្តង។ ឌីជេរូបនេះ នៅតែធ្វើអោយ គេលួចខ្នាញ់ លង់សម្រស់ យ៉ាងស្រស់ មិនព្រមចាស់តាមវ័យ។ កញ្ញា កាន់តែស្រស់ថ្លា ក្រោយពេល ឈានចូល ដល់ឱកាស បានបង្កើតមុខ របរ គួរអោយ ចាប់អារម្មណ៍ ហើយ ធ្វើអោយ មិត្តភក្តិសរសើរ ដែលតស៊ូ រហូត បានបង្កើតអាជីពមួយ ទៀតមិនចាញ់អ្នកផ្សេង។

រស្មី មានឱកាស បានក្លាយជា វីជេ រស្មី ច្រើន ឆ្នាំមហើយ ក្រោយពី នាងចូលខ្លួន បំពេញការងារ ទាំងក្នុងវិទ្យុ និង តាមកញ្ចក់ទូរទស្សន៍។ កញ្ញា បានហក់ មកប្រឡូកការងារ ជាតារាសម្តែង ដោយថត ខារ៉ាអូខេ ច្រើនបទ ពិសេសក្នុងផលិតកម្មហង្សមាស។ ក្រោយមកក៏ ចាប់យកឱកាសការងារ ដើរធ្វើជាពិធីការិនី តាមបណ្តាក្រុមហ៊ុននានា និងការងារ មនុស្សធម៌ ក្នុងសង្គមផងដែរ។ ឆ្លងកាត់បទពិសោធន៍ បែបនេះហើយទើបធ្វើ អោយ ម៉ា យ៉ា មានគេស្គាល់ច្រើនគួរសមក្នុងសិល្បៈ។

LEAVE A REPLY

Please enter your comment!
Please enter your name here