ក្រោយទទួលពានជាផលិតករឆ្នើម គង់ វិសាល នៅតែឈរជើងជោគជ័យ

0

មកទល់ពេលនេះ មានរយៈពេលជាង១៥ឆ្នាំហើយ ដែលផលិតករផលិតកម្មវិធី លោក គង់ វិសាល ប្រឡូកអាជីពជាអ្នកផលិតកម្មវិធីប្រចាំនៅទូរទស្សន៍បាយ័ន។ លោកត្រូវគេមើលឃើញថា នៅតែមានកម្មវិធីធំៗក្នុងដៃ និង មិនធ្លាប់មានរឿងអាស្រូវរឿងមេកើយបញ្ឈរជើង ឬ ដកតំណែងនោះឡើយ ខណៈដែលផលិតករល្បីៗរួមជំនាន់ ចាប់ផ្ដើមបាត់ឈ្មោះស្ទើរអស់។ ក្នុងនោះក្រឡេកទៅមើលទំនាក់ទំនងស្នេហាជាមួយភរិយា ក៏មានសុភមង្គលណាស់ដែរ ក្នុងជីវិតអាពាហ៍ពិពាហ៍។

ធៀបនឹងផលិតករកាន់តែច្រើនឡើង ដែលគេកត់សម្គាល់ឃើញថា ខ្លះត្រូវបាត់កម្មវិធីដែលធ្លាប់ផលិត និង ខ្លះបាត់បង់តួនាទីតែម្ដង លោក គង់ វិសាល នៅតែឈរជើងរឹងមាំ នៅមកទល់នឹងពេលនេះ។ កម្មវិធីដែលលោកផលិត និង គ្រប់គ្រង ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញស្ទើរតែគ្រប់កម្មវិធីនោះផង នៅក្នុងទូរទស្សន៍បាយ័ន ដូចជាកម្មវិធីសំណើច និង កម្មវិធី មេក្រូដោះបំណុល នាពេលថ្មីៗជាដើម។ ស្នាដៃផលិតកម្មវិធីរបស់លោក ធ្លាប់បានស្ដែងឡើង តាមរយៈការទទួលបានពានជាផលិតករល្បីឈ្មោះកាលពីឆ្នាំ២០១២ ក្នុងពិធីប្រគល់ពានរបស់ អាណាចក្រតារា ដែលជាពិធូប្រគល់ពានដល់សិល្បករ និង ផលិតករឆ្នើមៗ នៅទូទាំងប្រទេស។ លោកក៏ជាផលិតករកម្មវិធីតន្ត្រីល្បីឈ្មោះ នៅក្នុងស្ថាប័នដែលលោកបម្រើការផងដែរ ខណៈពេលដែលលោកមិនធ្លាប់មានព័ត៍មានអាស្រូវរឿងរញ៉េរញ៉ៃជាមួយកូនចៅក្រោមឱវាទ ក្រោយពីរៀបមង្គលការទាល់តែសោះ។ ក្នុងនោះព័ត៍មានរសើបរឿងមានជម្លោះជាមួយក្រុមការងារ ឬ ជាមួយអ្នកបម្រើការតំណែងប្រជែងគ្នា នៅក្នុងស្ថាប័នបាយ័ន ក៏មិនធ្លាប់មានដែរ ទើបធ្វើអោយគេកត់សម្គាល់ថា លោកគឺជាផលិតករ ដែលក្រៅពីខ្លាំងក្នុងការផលិតកម្មវិធី ក៏សន្សំសុខគួរអោយសរសើរ។ សិល្បករជាច្រើន មានតែសរសើរពីការអធ្យាស្រ័យខ្ពស់របស់លោក នៅក្នុងវិស័យការងារនោះផង។

ក្រឡេកទៅមើល ជីវិតឯកជនវិញ លោក និង ភរិយា ក៏ទទួលបានសុភមង្គលណាស់ដែរ ក្រោយពីរៀបការហើយអស់ជាង៩ឆ្នាំ តាំងពីឆ្នាំ២០១១។ មហាជនភាគច្រើន លែងបានឮពីចម្រូងចម្រាស់ដូចគូស្នេហ៍មួយចំនួនតែម្ដង ពោលគឺខុសពីពេលលោក ភពប្រសព្វជាមួយនឹង អតីតពិធីការិនី អ្នកនាង ពេជ្រ សិរីរ័ត្ន មុនរៀបការ ដែលកាលនោះម្ដងល្អ ម្ដងឈ្លោះ និង មានព័ត៌មានអាស្រូវរាប់មិនអស់ មុនពេលបែកគ្នា។ មកទល់ពេលនេះ លោក គង់ វិសាល និង ភរិយា មានកូនប្រុសស្រី២ នាក់ ដោយកូនស្រីច្បងមានវ័យ៨ឆ្នាំ និង កូនប្រុសទី២ មានវ័យ៣ឆ្នាំ ខណៈដែលលោក និង ភរិយា ក៏មើលទៅមានសុភមង្គលណាស់ដែរ តាមរយៈការបង្អួតភាពផ្អែមល្ហែមជាសាធារណៈ។





LEAVE A REPLY

Please enter your comment!
Please enter your name here