កំពូលតារាចម្រៀង ឱក សុគន្ឋកញ្ញា បាន បង្ហាញ នូវ អារម្មណ៍ ពិត ដាក់បណ្តាញ សង្គម នាឱកាស ខួបកំណើត ដែលបានធំធាត់ឡើង ជាមួយម្តាយ មេម៉ាយ តាំងចិត្តមើលថែកូន។ សំណេរមួយចំនួន ដែល រំលេចឡើង ធ្វើអោយគេ មានការអួលដើមករ មិនតិចទេ នៅពេល ឃើញវាចារយ៉ាងវែងបែបនេះ។
ចូល ដល់ ថ្ងៃ ទី ១៤ ខែកញ្ញា ឆ្នាំ ២០២០ នេះ ភ្លាម ដែល ត្រូវជា ថ្ងៃកំណើត របស់ តារា ចម្រៀង ស្រី រូប នេះ អ្នក នាង បាន បង្ហោះ សារ តាម រយៈ បណ្តាញ សង្គម ហ្វេសប៊ុក ជាមួយនឹង រូបថត កាលពី ៣០ ឆ្នាំ ជាមួយនឹង អ្នក ម្តាយ និង បាន រៀបរាប់ យ៉ាង រំជួលចិត្ត ថា «ថ្ងៃនេះ កាលពីជាង៣០មុន មនុស្សស្រីម្នាក់នេះ កំពុងតែទ្រាំនូវការឈឺចាប់ អារម្មណ៍ភ័យខ្លាចត្រូវបង្កើតកូនដំបូងម្នាក់ បន្ទាប់មកត្រូវមានទំនួលខុសត្រូវ បីបាច់ថែរក្សា ស្រឡាញ់ ថ្នាក់ថ្នម ការពារគ្រប់កាលៈទេសៈ បារម្ភខ្លាចកូនមិនល្អ រឹងមាំមិនគ្រប់គ្រាន់ នៅក្បែរ កំដរកូនគ្រប់ពេល ហើយធ្វើជាអ្នកគាំទ្រតែម្នាក់បើទោះជាពេលនោះគ្មានអ្នកណា ក៏មិនបង់ចោលដែរ មនុស្សស្រីម្នាក់នេះជាម្ដាយ ដែលបានបង្កើតក្មេងស្រីម្នាក់ជា ឱក សុគន្ឋកញ្ញា ម្នាក់នេះ អរគុណអ្នកម្តាយដែលតែងតែផ្តល់នូវអ្វីៗគ្រប់យ៉ាងដល់កូន អរគុណអ្នកម្ដាយតែងតែធ្វើអ្វីៗទាំងអស់ដើម្បីតែកូន ជីវិតនេះអ្នកលំបាកពេកហើយ សង្ឃឹមថាយើងនិងបានជួបជុំគ្នាវិញឆាប់ៗ» ។
បន្ទាប់ ពី បង្ហោះសារ នោះ រួចមក ក៏ មាន មហាជន និង អ្នកគាំទ្រ បាន លើក ពាក្យ សរសើរ ពី អ្នកម្តាយ អ្នកនាង ឱក សុគ ន្ឋកញ្ញា ដែល បាន មើលថែរក្សា យ៉ាងល្អ រហូត អ្នកនាង ក្លាយជា កំពូល តារា ចម្រៀង ស្រី មួយ រូប ដែលមាន មហាជនស្គាល់ ទូទាំង ប្រទេស ។ ថ្មីៗនេះ បទចម្រៀង ទាក់ទិនបុណ្យភ្ជុំ ក៏មានការគាំទ្រ ហើយច្រៀង ផ្តោះផ្តងជាមួយ ខេមរៈ សិរីមន្ត ដែលជាគូចម្រៀង ក្រោយព្រាប សុវត្ថិ ដូរទ្រនំទៅកន្លែងថ្មី។