មកទល់ពេលនេះ រដូលកាន់បិណ្ឌ បានឈានដល់វេន១០ បាត់ទៅហើយ ពេលវេលាពិតជាលឿនមែន។ ចំណែកតារាសិល្បៈ ផ្នែកចម្រៀងមួយ ប្រឹងចេញ បទចម្រៀងបន្តគ្នា អប់រំថ្ងៃបុណ្យភ្ជុំ។ យ៉ាងណា មិញ លោក បញ្ញា សិទ្ឋិ ក៏បានចេញបទចម្រៀង មួយនិយាយពីរបុណ្យភ្ជុំជាមួយដៃគូចម្រៀងផ្នែក នារីម្នាក់។
បញ្ញា សិទ្ឋិ បានសម្រេច ចិត្តចូលច្រៀង នៅក្នុងផលិតកម្មclassicឡើងវិញ ដោយបានពាំនាំរិះរកគំនិតថ្មីៗ វាយលុកទីផ្សារ ព្រោះផលិតកម្មមួយនេះ ក៏ធ្លាប់មានឈ្មោះ ទាក់ទាញ កន្លងមកកាលពីមុន។ ម្ល៉ោះហើយ លោកបានបន្តចេញបទបានមួយចំនួន ដើម្បីប្រមូលការទាក់ទាញមហាជនឡើងវិញ។ ស្របពេលដែលក្រុមការងារ និងខាងផលិតកម្មក៏ មានគំនិតសហការដែរនោះ រិតតែធ្វើអោយលោកពេញចិត្តរួមកម្លាំងគ្នាបំពេញការងារ។
ចំពោះបទចម្រៀង«ជូនអូនទៅភ្ជុំនៅបាត់ដំបង»ដែលច្រៀងជាមួយ កញ្ញា សំរេច រក្សា បានផ្តោតលើ ការនិយាយរៀបរាប់អោយ យុវវ័យ និងបងប្អូនមួយ ចំនួនចេះរួបរួម សាងកុសលដល់ដូនតា ឪពុកម្តាយថ្ងៃបុណ្យដាក់បិណ្ឌ។ នេះជាការដាស់តឿនមួយ ផងដែរ សម្រាប់យុវជនទាំងឡាយ ហើយបុណ្យភ្ជុំបិណ្ឌ នេះជា បុណ្យដ៏សំខាន់ និង ធំមួយរបស់ប្រជាពលរដ្ឋខ្មែរយើងផងដែរ។ តោះ មកទស្សនាបទចម្រៀង របស់បញ្ញា សិទ្ឋិ និង សំរេច រក្សាដូចតទៅ៖





















