បាន មុនីលក្ខ័ ខំធ្វើបទខ្លួនឯង ទាំងជាប់ឈ្មោះក្នុងផលិតកម្ម

0

មហាជន ជាច្រើន បានដឹងហើយថា កញ្ញា បាន មុនីលក្ខ័ បានចូលទៅកាន់ ផលិតកម្មថោន បន្ទាប់ពីចាកចេញផលិតកម្មចាស់ ។ ប៉ុន្តែ នាង បានបង្កើត ចម្ងល់មួយចំនួន នៅពេល ដែលនាង ខិតខំបញ្ចេញបទចម្រៀង ដោយខ្លួនឯង មិនមានខាងផលិតកម្មសព្វថ្ងៃ នៅចាំទ្រទ្រង់។

បទចម្រៀង របស់ បាន មុនីលក្ខ័ មួយចំនួន បាន ចេញផ្សាយជាបន្តបន្ទាប់ នៅលើបណ្តាញ សង្គម យូធូប ដោយមានភាពទាក់ទាញនិង ទឹកដមសំឡេងយ៉ាងពិរោះ។ យ៉ាងណាគេនៅតែមើល ឃើញថា នាងបែរជាខ្នះខ្នែង យោងអាត្មា ខ្លួនឯង យ៉ាងខ្លាំង។ ស្របពេល ការបញ្ចេញបទចម្រៀង របស់នាង ហាក់មិនសូវបាន បង្ហាញខ្លាំង ក្នុងនាមជា សមាជិកផលិតកម្ម។ មិនដឹង ថា ពេលនេះ មុនីលក្ខ័ និង ថោន នាងបន្តនៅជាតារាទីនោះ ដដែល ឬបែបណា។

បាន មុនីលក្ខ័ បាន សម្រេចចិត្ត ចូលផលិតកម្មថោន ដោយភ្លាមៗ ខាងផលិតកម្ម អោយនាង បាចាប់ដៃគូជាមួយ ម៉ៅ ហាជី មានចម្រៀងថតជាដៃគូ។ ក្រោយមក ក៏យកនាង មកថតជាភាពយន្តលក្ខណៈ បទចម្រៀង តួឯកជាមួយ ម៉ៅ ហាជី។ មួយរយៈមុន មុនីលក្ខ័ ឧស្សាហ៍បាន បទល្អៗ របស់ថោន ទាក់ទាញ អ្នកស្តាប់ ធ្វើអោយគេ គិតថា នាងអាចឈ លំដាប់លេខ១ នៅកន្លែងថ្មី។ បន្ទាប់មកក៏ ស្ងាត់ការចេញបទចម្រៀង បែរជាលេចចេញ ការបង្ហាញ ចម្រៀងផ្ទាល់ខ្លួន បង្កើតបានជាចម្ងល់ថ្មីមួយទៅវិញ។ ទោះបីជា បែបណាខាងផលិតកម្ម ថោន នៅតែបង្ហាញបទចម្រៀង របស់ បាន មុនីលក្ខ័ ដដែល ដោយឱកាសបុណ្យដាក់បិណ្ឌនេះ ឃើញមានចេញបទចម្រៀង។ នេះប្រហែលជា ចម្រៀង ដែលមុនីលក្ខ័ លើកមកអាចជា ចម្រៀងមុនៗ ដែលសល់នៅ មុនពេលចូលថោន។

LEAVE A REPLY

Please enter your comment!
Please enter your name here