តារាល្បីក្រៅស្រុក កូនខ្មែរនៅអូស្ត្រាលី ចុះមកថត MV នៅកម្ពុជា

0

ធំធាត់នៅលើទឹកដីអូស្រ្តាលី តាំងពីចាកចេញពីខេត្តបាត់ដំបង ក្នុងវ័យ១២ឆ្នាំ លោក សាទីយ៉ា បានក្លាយជាតារាចម្រៀងកូនខ្មែរ យ៉ាងលេចធ្លោ នៅក្នុងសង្គមយូធូប និងនៅឯនាយសមុទ្រ។ ស្ទើរមិនសូវលោះពេល គេឃើញតារាចម្រៀងរូបនេះ ចេញច្រៀងនៅតាមប្រទេសធំៗ ដែលមានបងប្អូនខ្មែររស់ស្ទើរនៅមួយកន្លែងមិននឹង។ ជាក់ស្ដែង យោងតាម Clip Video ខ្លីរបស់លោក Satiya Oaw បានអះអាងថា លោកនឹងចុះមកផលិតចម្រៀងនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២៤ កញ្ញា ក្រោយរដូវភ្ជុំនេះ បន្ទាប់ពីការសម្ដែងក្នុងប្រទេសអូស្ត្រាលី ត្រូវបញ្ចប់។




បទចម្រៀងស្ទើរទាំងអស់របស់លោកនៅលើ YouTube មានអ្នកទស្សនាមិនតិចលាននាក់នោះទេ ខណៈដែលលោកក៏ជាតារាចម្រៀងខ្មែរនៅអូស្ត្រាលីមួយរូបដែលល្បីខ្លាំងនៅអឺរ៉ុប នៅអាមេរិក និងកាណាដា ដោយប្រើពេលតែ៣ឆ្នាំប៉ុណ្ណោះ។ គម្រោងចុះមកស្រុកខ្មែរនៅថ្ងៃទី24 កញ្ញានេះ គឺដើម្បី ជាការមកលើកដំបូង បន្ទាប់ពីក្លាយខ្លួនជាតារាចម្រៀង និងបន្ទាប់ពីបានប្រលងជាប់លេខ១ នៅក្នុងប្រទេសអូស្ត្រាលី ក្នុង វិស័យចម្រៀង កាលពីឆ្នាំ២០១៥។ លោកក៏នឹងប្រកាសឡើងឆាកទូរទស្សន៍នៅកម្ពុជាប្រសិនបើមានការអញ្ជើងផងដែរ។

មិនទាន់ដឹងថាកូនខ្មែរដែលចាកចេញពីខេត្តបាត់ដំបងទៅរស់នៅ អូស្ត្រាលីតាំងពីវ័យ12ឆ្នាំរូបនេះស្នាក់នៅប្រទេសកម្ពុជាប៉ុន្មានថ្ងៃនៅឡើយទេ ប៉ុន្តែតាមគម្រោងគឺរហូតទាល់តែសកម្មភាពថតចម្រៀង MV របស់លោក ដែលគ្រោងទុកមួយចំនួននៅកម្ពុជាត្រូវបានបញ្ចប់ទើបលោកចាកចេញ។ លោកក៏ជាតារាចម្រៀងខ្មែរក្រៅប្រទេសមួយរូបដែលចេះទាំងនិពន្ធ Original Song និពន្ធបទភ្លេង និងពិពន្ធប៉ារ៉ូលចម្រៀងផងដែរ ទើបបទចម្រៀងរបស់លោកនៅលើ YouTube ផ្ទុះការគាំទ្រ។

LEAVE A REPLY

Please enter your comment!
Please enter your name here