កំពូលតារា ចម្រៀង ២ដួង នៅផលិតកម្មល្បី ហើយពេលនេះ គេចាត់ទុកថា ជាខ្លាញីឈ្មោល ខេមរៈ សិរីមន្ត និងឱក សុគន្ឋកញ្ញា ត្រូវបានគេឃើញថា ចេញសញ្ញាផ្អែមល្ហែមណាស់។ ក្រោយថ្នាក់លើ ចេញសញ្ញាអោយ ក្តាប់ភាពជាដៃគូ នៅក្នុងផលិតកម្ម មើលឃើញពីភាពសុីចង្វាក់គ្នាកាន់តែខ្លាំងតែម្តង។
បើទោះបី ជាអ្នកទាំង២ មានគ្រួសារ រាងខ្លួន តែភាពជាមិត្តភក្តិ រវាងតារាយូរឆ្នាំនេះ ក៏កើតមានយូរឆ្នាំមកហើយ។ ម្ល៉ោះហើយការ បានរួមដៃគូ នៅលើទ្រនំរឹងមាំ បានរុញអោយ តារាលំដាប់២ដួង នេះ មិនខ្វះបទផ្ទុះរួមគ្នា បំបែកការទាក់ទាញ។ ជាការមើលឃើញ បន្ទាប់ពី បានបង្ហាញ បទចម្រៀង ទាក់ទិន បទភ្ជុំ អ្នកទាំង២ រិតតែមានការ ទាក់ទាញយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រ។ ភាពលេងសើចខាងក្រៅហើយបាន បង្ហោះអោយមហាជនដឹង ក៏ធ្វើអោយហ្វេនៗ មានការ សរសើរ ច្រើនអ្នក។
ចាប់តាំងពី លោកព្រាប សុវត្ថិ ចាកចេញពី ផលិតកម្មហង្សមាស យើងឃើញថា លោក ខេមរៈ សិរីមន្ត ក្លាយជាផ្ទាំងសុីប សំខាន់ជាងគេក្នុង ការកំណត់ទិស អោយបទចម្រៀង។ ឱកាស របស់ សិរីមន្តបានមកដល់ ហើយ អ្នកទស្សនា ច្រើនយល់ថា ដៃគូ របស់ ឱក សុគន្ឋកញ្ញា មានតែសិរីមន្ត ។ ជាពិសេសមុននេះ មានការលើកឡើងថា សិរីមន្ត ចង់ទៅកន្លែងថ្មី តែក្រោយមកលោកបដិសេធ។ ភ្លាមៗ ខាងផលិតកម្មក៏ ចេញបទចម្រៀងប្រាវអោយ សិរីមន្ត សម្តែង ច្រៀង ជាមួយឱក សុគនកញ្ញា ហាក់លួងចិត្ត។














