ក្រោយចាប់ដៃគ្នាលេង Tik Tok ជាមួយតារា Tik Tok គឺកញ្ញា ម៉ាក់លក្ខណ៍ តារាចម្រៀង លោក សុគន្ធ ដេវីត បានអះអាងថាទំនាក់ទំនងរវាងលោក និង នាង មិនគ្រាន់តែជាដៃគូប៉ុណ្ណោះទេ តែក៏លាយលំដោយស្នេហាផងដែរ។ ជាក់ស្ដែងក្រោយ បែកគ្នាមួយរយៈហើយត្រូវគ្នាវិញ លោក ដេវីត និង ម៉ាក់លក្ខណ៍ គឺកាន់តែស្និទ្ធិគ្នាខ្លាំងឡើងក្នុងប៉ុន្មានថ្ងៃនេះ។
លោក សុគន្ធ ដេវីត នៅតែអះអាងថា រវាងលោក និង ម៉ាក់លក្ខណ៍ មិនបានសម្ដែងថាស្រលាញ់គ្នានេះនោះទេ ដោយលោកបានរិះគន់អ្នកមិនជឿថាលោក និង ម៉ាក់លក្ខណ៍ស្រលាញ់គ្នា ថាជាអ្នកឈ្នានីសនោះផង។ លោកថា អ្នកថាពួកលោកស្រលាញ់គ្នាជាការសម្ដែង តើមានបានដឹងថា នៅពីក្រោយអ្វីដែលពួកអ្នកថានោះជាការសម្ដែង តើមានដឹងថាពួកលោក និង នាងធ្វើអ្វីខ្លះឬទេ។ ក្នុងនោះលោក និង នាង ក៏សម្រេចចិត្តត្រូវរ៉ូវគ្នាដូចដើម ដើម្បីកុំអោយមានពាក្យថា ព្រោះតែកន្លងមកគឺជាការសម្ដែង ទើបសុខៗបែកគ្នា។ មកទល់ពេលនេះ លោកថា រវាងលោក និង ម៉ាក់លក្ខណ៍ មិនខ្វល់រឿងអ្នកណាមិនជឿថា ស្រលាញ់គ្នា ឬ ក៏ជឿនោះទេ ដោយសំខាន់គឺលោក និង នាងកាន់តែមានអារម្មណ៍ល្អដាក់គ្នា ទៅវិញទៅមក។
លោក សុគន្ធ ដេវីត បន្តថា សម្រាប់អនាគតគឺមើលមិនដឹង ប៉ុន្តែនៅក្នុងពេលនេះ គឺពួកលោក កំពុងតែយល់ចិត្តគ្នា និង ចាត់ទុកថាស្រលាញ់គ្នា។ យ៉ាងណាមិញ លោកទទូចអោយតាមដានពីទំនាក់ទំនងរបស់លោក និង ម៉ាក់លក្ខណ៍ នៅក្នុងពេលនេះសិន មុនអះអាងថា លោក និង នាង សម្ដែងថាស្រឡាញ់គ្នា ខុសពីការពិតនោះ។












