ពិសិដ្ឋ រាជ និង ភរិយា រួមគ្នា កាដូបទចម្រៀង អបអរភ្ជុំ

0

តារាសម្តែង ពិសិដ្ឋ រាជ និង ភរិយា បានធ្វើអោយ អ្នកលេង បណ្តាញសង្គម ហ្វេសបុក មានការ ចាប់អារម្មណ៍ តែម្តងនូវពេល ប្តីប្រពន្ឋ រូបនេះ បានចេញចម្រៀង នៅលើសង្គមយូធូប។ ម្នាក់ៗ រិតតែភ្ញាក់ផ្អើល ដែល ដឹងថា តារាសម្តែង លោនរាជ និងភរិយា ច្រៀងយ៉ាងពិរោះគួរអោយចង់ស្តាប់។

តាមការពិត ពិសិដ្ឋ រាជ និង អ្នកនាង វ៉ាន់ នីណា គឺជា អ្នកចម្រៀង អាហ្វែតាមរោងការ ដែលមានក្រុមភ្លេងសម័យ ជួលប្រគំយូរមកហើយ។ បើនិយាយពីភរិយា លោកវិញ ក៏ជាអ្នកចម្រៀង ដែលមានទឹកដម សំឡេងពិរោះ អាចច្រៀង បន់បែនតាមស្ថានភាពទាំងអស់។ ពេលនេះ លោករាជ កាន់តែ ជម្រុញអោយ ភរិយា ចេញមុខ លើបណ្តាញសង្គម ដើម្បីអោយគេស្គាល់ចាប់អារម្មណ៍ ព្រោះលោកចង់អោយ ប្រពន្ឋមានទីផ្សារការងារ ដូចតារាសិល្បៈផ្សេងអោយច្រើន។

លោក រាជ បានអោយដឹងថា បទ«នែ! ប្រុសល្ងង់» នេះបានថតមួយរយៈមុន ដែលជាការសាកល្បងថត ពីក្រុមការងារក្មេង រលកក្រោយ អាចថាជាការហាត់ការងារដែរ។ នៅមានបទចម្រៀងផ្សេងៗទៀត ត្រៀមបង្ហាញ និង ស្បតរឿងអប់រំ ដើម្បី សាកល្បងទីផ្សារ។ បើសិនជាមានការខុសឆ្គង អ្វីអាចខមមិន ដើម្បីកែលម្អ។ ព្រោះ ចិត្តស្រឡាញ់សិល្បៈ បានជាខំរកនឹក អ្វីដែលអាចធ្វើបាន ព្រោះជានិស្ស័យ ។

LEAVE A REPLY

Please enter your comment!
Please enter your name here