ស៊ឹម សុវណ្ណដូឡា នៅតែប្រកាសថាមិនទាន់ចង់មានស្នេហា

0

ក្នុងពិធីខួបកំណើតក្មួយស្រី ដែលជាកូនរបស់ប្អូនស្រីបង្កើត លោក ស៊ឹម សុវណ្ណដូឡា សមាជិកមួយរូបរបស់គ្រួសារតារាកម្ពុជា បានចេញមុខអញ្ជើញអ្នកសិល្បៈជាច្រើនអោយចូលរួមនៅក្នុងពិធី។ អ្វីដែលគេកត់សម្គាល់គឺលោកបីក្មួយទទួលភ្ញៀវយ៉ាងធ្នឹកប្រៀបដូចជាកូនបង្កើតកូន ខណៈដែលលោកបែរជាសារភាពថាមិនដឹងថ្ងៃណាមានកូនធ្វើពិធីដូចគ្នានេះទេ ដោយសារតែលោកនៅមិនទាន់មានស្នេហានៅឡើយ។

លោក ស៊ឹម សុវណ្ណដូឡា បានថ្លែងបញ្ជាក់ថា លោកទំនងជាទ្រាំបីកូនប្អូនស្រីមិនដឹងដល់ពេលណានោះទេ ដោយសារតែលោកនៅមិនទាន់រកឃើញនារីសម្រាប់ជីវិត និងម្យ៉ាងអាចគឺលោកនៅមិនទាន់ចង់មានគ្រួសានៅឡើយផង។ លោកថាហេតុផលគឺដោយសារតែការងារនៅមិនទាន់ជោគជ័យ ភាពរឹងមាំនៅក្នុងជីវិតក៏រកមិនទាន់ឃើញ ទើបជាហេតុផលដែលធ្វើអោយលោកមិនទាន់ចង់បង្កើតគ្រួសារ។ ក្រៅពីសារភាពថា មិនទាន់ចង់មានគ្រួសារនៅឡើយ លោកក៏បង្ហាញពីអារម្មណ៍រំភើបសប្បាយចិត្តផងដែរ ដែលអ្នកសិល្បៈមួយចំនួនមិនចោលកម្មវិធីរបស់លោក ហើយបានបង្ហាញមុខចូលរួមស្ទើរគ្រប់គ្នា បើទោះជាក្នុងថ្ងៃនោះ តារាកំប្លែង កញ្ញា ផេនខេត ក៏ធ្វើខួបកំណើតជាន់គ្នា។ លោកថានៅក្នុងថ្ងៃនោះ តារាសិល្បៈច្រើនដួង បានចូលរួមនៅក្នុងពិធីខួបនោះ ថ្វីត្បិតតែនោះគឺជាពិធីខួបរបស់ក្មួយស្រីលោក។ នៅក្នុងថ្ងៃនោះ សមាជិកសិល្បៈមួយចំនួនមកពីសមាគមសិល្បករខ្មែរ និង គ្រួសារតារាកម្ពុជា ក៏បង្ហាញមុខចូលរួមជាកិត្តិយសផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here