គីម លីហ្សា កុំពុងធ្វើអោយផ្ទុះចម្ងល់រឿងបើកហាងពេជ្រ

0

បន្ទាប់ពីជោគជ័យ ក្នុងនាមជាម្ចាស់ផលិតផលថែរក្សាសម្រស់ តាមរយៈការបង្កើតប្រ៊េនផ្ទាល់ខ្លួន អតីតតារាសម្តែង អ្នកនាង គីម លីហ្សា កំពុងធ្វើអោយមហាជនចាប់អារម្មណ៍បន្ថែមទៀត ក្រោយពីនាងបង្ហោះរូបភាពមួយចំនួន ដែលទំនងជាបានបង្កើតមុខជំនួញថ្មី ជាអ្នកលក់ពេជ្រ។ នៅលើហ្វេសប៊ុករបស់អ្នកនាង ក៏តែងបង្ហោះរូបជាមួយហាងពេជ្រ ដែលទំនងជាមុខរបរផ្ទាល់ខ្លួននោះផង។
ផ្អែកតាមហ្វេសប៊ុកផ្លូវការរបស់ អ្នកនាង គីម លីហ្សា បានបង្ហោះវីដេអូឃ្លីប រួមនឹងសំណេររៀបរាប់ថា «សុំសួរមួយបងប្អូន បើខ្ញុំបើកហាងលក់ពេជ្រ តើជួយគាំទ្រទេ?»។ ជាមួយនិងការសួរសំនួរបែបនេះ បានធ្វើអោយមហាជនភ្ញាក់ផ្អើល និងមុខរបរ ថ្មីមួយនេះ បន្ទាប់ពីនាង ត្រូវបានមហាជនមើលឃើញថា នាងកំពុងជោគជ័យលើជំនួញអនឡាញ ដែលកំពុងវាយលុកទីផ្សារ និងឈរលើលេខរៀងជួរមុខហើយ ស្រាប់តែគ្រោងបើកហាងពេជ្រ។ យ៉ាងណាមិញនៅមិនទាន់ដឹងនៅឡើយទេថា ហាងពេជ្រដែលអ្នកនាងតែតែថតភ្ជាប់ជាមួយនេះ គឺជាហាងពេជ្រដែលអ្នកនាងទើបបើក ឬ យ៉ាងណានៅឡើយទេ ខណៈដែលលើហ្វេសប៊ុក អ្នកនាងក៏ប្រកាសថា ទុកអោយបងប្អូនឆ្ងល់សិន ពោលគឺបន្តិចទៀតនឹងធ្វើអោយភ្ញាក់ផ្អើល។
គួរបញ្ជាក់ផងដែរថា ក្រោយចាកចេញពីទឹកដីកម្ពុជា ទៅនៅប្រទេសអូស្រា្តលី ជាមួយស្វាមី​និងទទួលបានចំណងដៃកូនប្រុសពីរនាក់។ តារាសម្តែង រូបនេះ បានវិលមកប្រទេសកំណើត និងបានដឹកដៃស្វាមី មកធ្វើជំនួញអនឡាញ យ៉ាងជោគជ័យជាបន្តបន្ទាប់។ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះ គេបែជាសង្កេតឃើញថា គីម លីហ្សា ប្រហែលជាគ្រោងបើកហាងលក់ពេជ្រ នៅពេលដ៏ខ្លីខាងមុខនេះហើយ បន្ទាប់ពីនាងបានបង្ហើបពីគម្រោងនេះ នៅតាមបណ្តាញសង្គមហ្វេសប៊ុក៕


LEAVE A REPLY

Please enter your comment!
Please enter your name here