ប្រធានសមាគមខ្មែរនៅជប៉ុន ប្រកាសផលិតរឿងខ្លី បង្ហាញពីពលករកម្ពុជា

0

លោកស្រី ឆោម ស្រស់ ប្រធានសមាគមរួបរួមពលករកម្ពុជា-ជប៉ុន ប្រចាំនៅប្រទេសជប៉ុន បានបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួនថាលោកស្រី និងត្រៀមផលិតភាពយន្តខ្លីមួយអប់រំដល់ពលករខ្មែរ កុំអោយចាញ់បោកមេខ្យល់ និង ត្រូវដោះស្រាយបែបណា នៅពេលជួបបញ្ហានៅក្នុងប្រទេសជប៉ុន ក្នុងពេលខាងមុខ ខណៈដែលភាពយន្តនេះ ក៏នឹងសម្ដែងដោយផ្ទាល់ ដោយពលករកម្ពុជា រស់នៅទីនោះផងដែរ។

លោកស្រី ឆោម ស្រស់ ដែលជាប្រធានសមាគមខ្មែរ ដ៏មានឥទ្ធិពលនៅក្នុងប្រទេសជប៉ុន ដែលសមាគមលោកស្រីមានការទទួលស្គាល់ពីរដ្ឋាភិបាលប្រទេសជប៉ុន និង ពីអគ្គរាជទូតកម្ពុជានៅក្នុងប្រទេសជប៉ុនថា បានអះអាងថា នៅក្នុងអំឡុងពេលកូវីត១៩ផ្ទុះឡើងខ្លាំងនៅក្នុងប្រទេសជប៉ុននេះ សមាគមរបស់លោកស្រី បានដើរតួកាន់តែសំខាន់ក្មុងការផ្សព្វផ្សាយដល់ក្រុមពលករខ្មែរ និងតាមជួយដោះស្រាយវិបត្តិពលករខ្មែរ ដែលបាត់បង់ចំណូលព្រោះការងារត្រូវផ្អាក។ លោកស្រីក៏ត្រូវរ៉ាប់រងក្នុងការដោះស្រាយនូវរាល់បញ្ហាដែលពលករខ្មែរបានជួប ដោយមិនកាត់កម្រៃពីក្រុមពលករទាំងនោះទៀតផង។ ជាក់ស្ដែងនៅពេលដែលមានមេខ្យល់ឆបោក និង យកពលករខ្មែរ ទៅប្រព្រឹត្តិរឿងផ្ដេសផ្ដាស់នៅក្នុងប្រទេសជប៉ុន។ ដូច្នេះហើយ ទើបលោកសម្រេចផលិតភាពយន្តអប់រំមូយ ដោយលោកស្រីគឺជាអ្នកនិពន្ធ ហើយនៅពេលសាច់រឿងត្រូវបានឆ្លងរួចរាល់ គឺនឹងដំណើរការថតនៅអំឡុងខែ១០តែម្ដង។ គម្រោងផលិតភាពយន្តនោះត្រូវបានរៀបរយជាបណ្ដើរៗហើយ ខណៈដែលស្នាដៃនេះ ក៏មានរាជទូតខ្មែរប្រចាំនៅជប៉ុនគាំទ្រផងដែរ។

លោកស្រី ឆោម ស្រស់ បញ្ជាក់ថា ភាពយន្តនេះ គឺក្រុមពលករនៅក្នុងខេត្តដែលលោកស្រីរស់នៅ នឹងក្លាយជាផ្នែកមួយសំខាន់ជាងគេក្នុងភាពយន្តនេះ។ ពោលគឺតារាសម្ដែង និងក្រុមការងារ សុទ្ធតែជ្រើសចេញពីក្រុមពលករខ្មែររស់នៅប្រទេសជប៉ុនតែម្ដង។ ហេតុផលនៃការផលិតភាពយន្តអប់រំនេះ គឺដោយសារតែជនជាតិខ្មែរនៅតែចាញ់បោកមេខ្យល់ ហើយអ្នកខ្លះពេលជួបបញ្ហាគឺមិនដឹងទៅរកឯណា។ ក្នុងភាពយន្តនេះ នឹងពន្យល់កុំអោយពលករខ្មែរចាញ់បោកគេ និងអោយដឹងពីរបៀបសុំអន្តរាគមនៅពេលខ្លួនមានបញ្ហាកើតឡើង។ ម្យ៉ាងលោកស្រី ចង់អោយក្រុមពលករខ្មែរ ដឹងពីការយល់ដឹងមួយចំនួននោះផង ទើបត្រូវតែផលិតក្រុមការងារថតភាពយន្តនេះ។

គួរបញ្ជាក់ផងដែរថា លោកស្រី ឆោម ស្រស់ គឺជាប្រធានសមាគមខ្មែរធំមួយ នៅក្នុងប្រទេសជប៉ុន ដោយវត្តមានរបស់លោកស្រី ក៏ជាការជួយដល់ក្រុមពលករខ្មែរ បន្ថែមពីលើក្រុមសហជីពរបស់ខ្មែរនៅក្នុងប្រទេសនោះផងដែរ។ តាំងពីមានការទទួលស្គាល់ដោយរដ្ឋាភិបាលជប៉ុន សមាគមលោកស្រីបានដើរតួក្នុងការធានាយកសិល្បករខ្មែរទៅផ្សព្វផ្សាយវប្បធម៌ជាច្រើនលើកជាច្រើនសារ ក្រៅពីជួយដោះស្រាយនូវរាល់បញ្ហាដែលបានកើតឡើងចំពោះពលករខ្មែរនៅក្នុងប្រទេសជប៉ុន។ លោកស្រីក៏ជាម្ចាស់ជំនួយមួយរូប មុនពេលជប៉ុនប្រកាសអោយបិទហាង ព្រោះវិបត្តិកូវីត១៩ផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here