ការប្រកួត Miss Queen Cambodia 2020 ដែលមានការចូលរួមពីបេក្ខនារីទាំង១១រូបបានទទួលការចាប់អារម្មណ៍ជាខ្លាំង ក្នុងវគ្គប្រកួត Fashion Night ដែលរៀបចំឡើងដោយ Cheers Pub នៅខេត្តសៀមរាប។ នេះជាការប្រកួតដែលមានរយៈពេល២ថ្ងៃ កាលពីពេលថ្មី ដោយបេក្ខនារីទាំងអស់ការដើរបង្ហាញម៉ូដចំនួន៤ឈុត ទម្រាំរកឃើញអ្នកឈ្នះ។
លោក ម៉ែន និមលរតន៍ ជាអ្នករៀបចំកម្មវិធីមួយរូបបានបញ្ជាក់ថា កម្មវិធីFashion Night ដែលដើរបង្ហាញម៉ូដដោយបេក្ខភាព Miss Queen Cambodia 2020 ទាំង១១គឺរៀបចំឡើងក្នុងន័យជម្រុញ និងលើកកម្ពស់ការច្នៃម៉ូដក្នុងប្រទេស កម្ពុជាឱ្យបានទូលំទូលាយ និងប្រសើរជាងមុន ដោយមានអ្នកច្នៃម៉ូដវ័យក្មេង និងពោរពេញដោយសមត្ថភាពចូលរួមបង្ហាញសមត្ថភាព។
លោកបានបញ្ជាក់ថា៖”នេះមិនមែនជាលើកទី១ទេដែល Cheers Pub គាត់រៀបចំកម្មវិធីបង្ហាញម៉ូដនេះ។ យើងធ្លាប់ធ្វើពីមុនដោយជោគជ័យហើយលើកនេះក៏យើងរៀបចំជោគជ័យដែរជាមួយការច្នៃប្រឌិតប្លែកៗ”។
លោក ម៉ែន និមលរតន៍ បន្តថាជាមួយការបង្ហាញម៉ូដថ្មីប្លែកពីបេក្ខភាព Miss Queen ទាំងនេះក៏មានដែរការប្រកួតដណ្ដើមពានរង្វាន់ចំនួន៤ ដែលជយលាភីឈ្នះពីកម្មវិធីបង្ហាញម៉ូដមានដូចជាទី១ Best Catwalk បានទៅលើបេក្ខនារីពាក់ស្លាកលេខ 033: Lala ទី២ Miss Fashionista បេក្ខនារីពាក់ស្លាកលេខ 002: SAIFHON ទី៣ Best in Traditional Costume បានទៅលើបេក្ខនារីពាក់ស្លាកលេខ 015: Hani និងទី៤ Miss Elegance បានទៅបេក្ខនារីពាក់ស្លាកលេខ 006: Jessie ។ គណៈកម្មការដែលចូលរួមផ្ដល់ពិន្ទុវាយតម្លៃចំពោះជយលាភីទាំងនេះមានដូចជា លោក ដូរីកូ Face of Cambodia 2017 កញ្ញា ស៊ុយ ប៊ូណាវីន Miss CosmoWorld Cambodia 2019 និងលោក យុន រតន: Designer of ROTTANAK Shop។
អ្នកចាត់ការទូទៅរូបនេះ បន្ថែមថា ពានទាំង៤ខាងលើគឺគ្រាន់តែជាពានពិសេសមួយនៃការដើរបង្ហាញម៉ូដតែប៉ុណ្ណោះ មិនមែនជាកម្មវិធីប្រកួតផ្ដាច់ព្រ័ត្រ Miss Queen Cambodia 2020 ផ្លូវការនោះទេ។ ដោយឡែកកម្មវិធីផ្ដាច់ព្រ័ត្រនៃបាន Miss Queen នេះនឹងរៀបចំក្នុងពេលឆាប់ៗ ប្រសិនបើកូវីដ ១៩ ធូរស្បើយ។
សូមបញ្ជាក់ថានេះជាលើកទី២ហើយដែល Cheer Pub បានរៀបចំកម្មវិធីដើរបង្ហាញម៉ូដថ្មីប្លែក ដែលជាការច្នៃដោយអ្នកជំនាញច្នៃម៉ូដក្នុងស្រុក។ អ្នករៀបចំកម្មវិធីគ្រោងនឹងរៀបចំការដើរបង្ហាញម៉ូដនេះឱ្យបានញឹកញាប់បំផុតប្រសិនបើជំងឺកូវីដ១៩មានការស្ងប់ស្ងាត់។ អ្នកច្នៃម៉ូដចូលរួមច្នៃម៉ូដប្លែកៗសម្រាប់ឱ្យតារាម៉ូដែលទាំង១១នាក់ដើរបង្ហាញមានដូចជា លោក យុន រតន: Designer of ROTTANAK Shop និងវិមានរតន៍សម្អាងការ៕
មិនធម្មតា