តារាចម្រៀងលំដាប់ កំពូល ឱក សុគន្ឋកញ្ញាត្រូវ បានទស្សនិកជន សរសើរថាជាដៃគូ ធ្លាប់រួមការងារ ជាមួយលោក ព្រាប សុវត្ថិ រាប់ឆ្នាំ។ គេនៅតែជឿជាក់ថា ដៃគូដ៏ កំពូល២រូបនេះ នឹងបន្តធ្វើព្យុះភ្លៀងជាមួយគ្នា អោយរង្គើឆាក។ យ៉ាងភាពប្រែប្រួល បានកើតឡើង ក្រោយពេល ព្រាប សុវត្ថិដូរទ្រនំ លែងនឹកនាកន្លែងចាស់។
បទចម្រៀង ជាច្រើនបទ រួចមកហើយ ដែល ឱក សុគន្ឋកញ្ញា និង ព្រាប សុវត្ថិ បានចេញថតរួមគ្នា ហើយផ្ទុះការគាំទ្រ។ គេមិននឹកស្មានថា ព្រាប សុវត្ថិ មានការដោះដូរ ទ្រនំដោយ សារកន្លែងចាស់ក៏ សម្បូរធនធានមិនធម្មតាដែរនោះ។ ទាំងអ្នកគាំទ្រ សុទ្ឋតែស្រឡាំងកាំងតែម្តង។ ទោះបីជាយ៉ាងណា ពេលនេះ សភាពការបានក្លាយជាការពិត ឯព្រាប សុវត្ថិក៏ក្លាយជាសមាជិកថ្មីរបស់ផលិតកម្ម ហ្គាឡាក់សុីបាត់ទៅហើយ។ គ្មានការជួបជុំណា មិនមានពាក្យថាបែកបាក់ឡើយ អ្វីៗប្រែប្រួលទាំងអស់។
ប៉ុន្ដែសុគន្ធកញ្ញា បានថ្លែងសារយ៉ាងខ្លីនៅថ្ងៃដែលព្រាប សុវត្ថិ បង្ហាញខ្លួននៅទ្រនំថ្មីនោះ ដោយវាចាថា ”គ្មានការជួបជុំណា ដែលថាមិនបែកនោះទ”។ នាងថា នេះគ្រាន់តែជាពាក្យចាស់ប៉ុណ្ណោះ ខណៈដែលក្រុមអ្នកគាំទ្រមួយចំនួន យល់ថា សុគន្ធកញ្ញា ចង់និយាយសំដៅដល់លោកព្រាប សុវត្ថិ ដែលចេញពីហង្សមាស នោះ ដោយនាងចាត់ទុកថា ជារឿងធម្មតា ព្រោះតែគ្មានអ្នកណាអាចជួបគ្នាជាអមតៈនោះទេ។ក្រៅពីធ្លាប់ចាប់ដៃគូជាមួយព្រាប សុវត្ថិ ទទួលបានជោគជ័យនោះ ឱក សុគន្ធកញ្ញា ជាអ្នកចម្រៀងស្រីនៅ ហង្សមាស ដែលមានដៃគូឆ្លងឆ្លើយច្រើនជាងគេ ដូចជា នាងធ្លាប់ច្រៀងជាមួយ ឆន សុវណ្ណារាជ, ណុប បាយ៉ារិទ្ធិ , នីកូ និង សួន ពិសិដ្ឋ ជាដើម។






























